
- 2022-04-18 22:39:32
- ព័ត៌មាន
កំពុងផ្ទុះការចាប់អារម្មណ៍ សរពេជ្ញ ម៉ានីកា និងតារា K-Pop NaHaeun ស្រដៀងគ្នាដូចកូនភ្លោះ
- 2022-04-18 22:39:32
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងផ្ទុះការចាប់អារម្មណ៍ សរពេជ្ញ ម៉ានីកា និងតារា K-Pop NaHaeun ស្រដៀងគ្នាដូចកូនភ្លោះ
ចន្លោះមិនឃើញ
តារាសម្តែងតូចវ័យក្មេងខ្ចីបំផុត សរពេជ្ញ ម៉ានីកា និងតារា K-Pop ដែលមានឈ្មោះថា Na Haeun ដែលជាជនជាតិកូរ៉េធ្វើឲ្យមហាជនជាច្រើនចាប់អារម្មណ៍ទៅលើមុខមាត់របស់អ្នកទាំងពីរហាក់បីដូចជាកូនភ្លោះនិងគ្នា។
ថ្មីៗនេះតារាសម្តែងតូច សរពេជ្ញ ម៉ានីកា បានធ្វើឲ្យមហាជនមានការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើមុខមាត់របស់នាង ជាមួយក្មេងស្រីដែលចូលចិត្តរាំ Cover បទ K-Pop ល្បីៗដែលមានឈ្មោះថា Na Haeun ពេលនេះនាងគឺជាអ្នកហ្វឹកហាត់ចំណូលថ្មីរបស់ផលិតកម្មSM ហើយបច្ចុប្បន្ននេះនាងមានអាយុ១៣ឆ្នាំហើយ។ នាងកើតនៅឆ្នាំ២០០៩ ចំណែក សរពេជ្ញ ម៉ានីកា វិញនាងមានអាយុ៩ឆ្នាំហើយ ដោយគ្រប់គ្នាថាអ្នកទាំងពីរមានមុខមាត់ស្រដៀងគ្នា បើប្រាប់ថាជាកូនភ្លោះគ្រប់គ្នាអាចជឿងប្រាកដណាស់។
តាមរយៈមុខមាត់របស់អ្នកទាំងពីរបានធ្វើឲ្យមហាជនចាប់អារម្មណ៍យ៉ាងខ្លាំង រហូតតារាសម្តែងតូច សរពេជ្ញ ម៉ានីកា បានបញ្ចេញរូបភាពរបស់នាងរួមទាំង Na Haeun ថែមទាំងសរសេរសំណេរនៅលើគណនីហ្វេសប៊ុក ដោយបានបញ្ជាក់ការពិតលើរឿងនេះថា «ការពិតពួកខ្ញុំមិនជាប់សាច់ឈាមគ្នាទេ គាត់គឺជាតារា K-Pop ឯខ្ញុំវិញគឺជាPopcorn»។គ្រាន់តែនាងបានបញ្ចេញរូបភាពផ្ទឹមគ្នាប៉ុន្មានសន្លឹកនេះ ធ្វើឲ្យគ្រប់គ្នាលាន់មាត់ថាស្រដៀងគ្នាខ្លាំងណាស់ មិននឹកស្មាន៕