/Minisrty_2021/Mo36/625f7e4ba0f29_1650425400_medium.jpg)
- 2022-04-19 20:35:27
- ព័ត៌មាន
បើគ្មានបុរសម្នាក់នៅពីក្រោយ អេដ វីន ក៏គ្មានថ្ងៃល្បីល្បាញដូចសព្វថ្ងៃនេះដែរ
- 2022-04-19 20:35:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើគ្មានបុរសម្នាក់នៅពីក្រោយ អេដ វីន ក៏គ្មានថ្ងៃល្បីល្បាញដូចសព្វថ្ងៃនេះដែរ
ចន្លោះមិនឃើញ
តារាសម្ដែងសម្បូរសាច់ដុំ យិត មាសឧស្សាហ៍ ហៅ អេដវីន ចាប់ផ្ដើមប្រឡូកក្នុងវិស័យសិល្បៈ តាមរយៈអាជីពសម្ដែងរបស់ខ្លួនជាផ្លូវការហើយ បន្ទាប់ពីអាក់ខានជាង១ឆ្នាំដោយសារបញ្ហាគ្រួសាររហូតដល់ធ្វើឲ្យលោកស្គាល់រសជាតិជាប់ពន្ធនាគារទៀតផង មិនត្រឹមតែប៉ុណ្ណោះថ្ងៃនេះលោកក៏បានសម្តែងនូវការដឹងគុណរបស់បុរសម្នាក់ដែលតែងតែផ្តល់ដំបូន្មានល្អៗតាំងពីលោកមិនទាន់ល្បីរហូតមានគេស្គាល់ល្បីល្បាញ បើមិនមានបុរសម្នាក់នេះទេ អែដ វិន ក៏គ្មានថ្ងៃនេះដែរ។
តាមរយៈសំណេរដែលបង្ហាញពីអារម្មណ៏ស្រលាញ់ពេញចិត្ត គោរព ដែលតារាសម្តែងសម្បូរសាច់ដុំ យិត មាសឧស្សាហ៍ ធ្លាប់មានកន្លងមករហូតមកដល់ថ្ងៃនេះក៏ព្រោះតែមានវត្តមានរបស់បុរសម្នាក់ដែលតែងតែផ្តល់ដំបូន្មានល្អៗ ធ្វើឲ្យលោកចងចាំនឹងអនុវត្តតាមរហូតមកនោះគឺ អ្នករៀបចំកម្មវិធី Miss Universe Cambodia ល្បីឈ្មោះប្រចាំវិស័យដើរម៉ូដគឺលោក ម៉ែន និមលរ័ត្ន ។ក្នុងនោះ តារាសម្តែង អែដ វិន បានបន្ថែមទៀតថា បើគ្មានបុរសម្នាក់នេះទេ លោកក៏គ្មានថ្ងៃនេះដែរ។
លោក យិត មាសឧស្សាហ៍ ហៅ អេដវីន ក៏បានបញ្ជាក់បន្ថែមក៏ដូចជាលើកសរសើរចំៗចំពោះលោក ម៉ែន និមលរ័ត្ន ដោយបាននិយាយថា ពេលលោកធ្វើការជាមួយគាត់លោកធ្វើដោយប្រើបេះដូងនិងស្គាលច្បាស់នូវគោលបំណងរបស់គាត់ដែលមានចំពោះកូនចៅ មិនមែនមកធ្វើការដើម្បីតែផលប្រយោជន៍ម្នាក់ឯងទេ ហើយជោគជ័យដែលលោកទទួលបានមកដល់ថ្ងៃនេះក៏មិនមែនព្រោះតែលោកម្នាក់ឯងដែរ៕