• 2022-04-21 22:00:31
  • ព័ត៌មាន

ផេន ខេក សម្រេចចិត្តធ្វើបែបនេះភ្លាម ក្រោយផ្ទុះរឿងចែកផ្លូវពីប្តី

  • 2022-04-21 22:00:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមានរឿងចែកផ្លូវជាមួយប្តី ធ្វើឲ្យមហាជនភ្ញាក់ផ្អើលរួចហើយនោះ ស្រាប់តែ ផេន ខេក បានដាក់មួយឃ្លាភ្លាមៗយ៉ាងចាក់ដោត ដើម្បីបង្ហាញពីភាពរឹងមាំរបស់ខ្លួន។

ពិធីករនិងជាតារាសម្តែងមាឌយក្ស ផេន ខេក ក្រោយផ្ទុះរឿងចែកផ្លូវជាមួយប្តីរួចមក ស្រាប់តែដាក់មួយឃ្លាយ៉ាងចាក់ដោតទៅកាន់មហាជនភ្លាមតាមរយៈសំណេរដែលខ្លួនបានបង្ហោះថ្មីៗ រហូតធ្វើឲ្យមហាជនមានការគាំទ្រនិងលើកទឹកចិត្តយ៉ាងខ្លាំង។ដោយក្នុងសំណេរនោះ តារាមាឌយក្សរូបនេះបានសរសេរថា«គ្មានទេពាក្យថាបកក្រោយ មកដល់ដំណាក់កាលនេះហើយមានតែខំដើរទៅមុខបន្តទៀត» ត្រង់ពាក្យដែលនាងបានសរសេរយ៉ាងចាក់ដោតនេះ អាចបញ្ជាក់បានថា ផេន ខេក ចាប់ពីថ្ងៃនេះទៅអាចរឹងមាំនិងក្លាហានជាងមុន មិនដេកផ្តួលទៅតាមអារម្មណ៍ដែលខ្លួនឈឺចាប់ទៀតនោះទេ ព្រោះមានអ្នកគាំទ្រនាងច្រើនណាស់ដែលស្រលាញ់និងមិនចង់ឲ្យនាងខូចចិត្ត។

គ្រាន់តែ ផេន ខេក បង្ហោះសំណេរនេះភ្លាមធ្វើឲ្យអ្នកគាំទ្រជាច្រើនរំភើបចិត្តយ៉ាងខ្លាំង ដែលនាងបានគិតវែងឆ្ងាយ រហូតចូលទៅខមមិនលើកទឹកចិត្តដោយអ្នកខ្លះបាននិយាយថា ស៊ូៗបង ខេក អ្នកខ្លះទៀតថា ស៊ូៗរឹងមាំឡើងបងមានមនុស្សល្អៗនៅក្បែផ្ដល់កម្លាំងចិត្តឲ្យបងច្រើនណាស់ បងគ្រាន់តែបាត់បង់មនុស្សដែរមើលមិនឃើញតម្លៃបង តែគាត់ទេបានបាត់បង់មនុស្សតែងតែផ្ដល់តម្លៃអោយគាត់ គាត់ទេគួតែជានាក់ស្ដាយក្រោយ រីឯអ្នកខ្លះទៀតថា កុំនៅទទួលថ្មបាក់អីចែខេក ចែខេកគ្រាន់តែបាត់បង់មនុស្សដែលមិនស្មោះហ្នឹងយើង តែគេបាត់បង់មនុស្សដែលស្រលាញ់គេខ្លាំង យើងនៅមានប្រៀបឆ្ងាយណាស់៕

អត្ថបទ៖ Tep Sovannmoly

មតិយោបល់