• 2022-04-26 02:16:28
  • ព័ត៌មាន

ទោះបែកបាក់ប្តីតែ ផេន ខេក បានបំពេញក្តីស្រម៉ៃរឿងរៀបការ ចងចាំរឿងល្អៗនិងរក្សារ៉ូបទុកជាប់ខ្លួន

  • 2022-04-26 02:16:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយមានរឿងចែកផ្លូវជាមួយប្តី ធ្វើឲ្យមហាជនភ្ញាក់ផ្អើលរួចហើយនោះ ស្រាប់តែថ្ងៃនេះ ផេន ខេក បានទម្លាយអារម្មណ៍ពិតចេញមក ដោយក្រសោបយករឿងទាំងអស់ទាំងដែលកើតឡើងទាំងប៉ុន្មានទុកជាការចងចាំ រួមទាំងរក្សារ៉ូបរៀបការទុកជាប់ខ្លួនទៀតផង។

នៅថ្ងៃទី២៦ខែមេសាឆ្នាំ២០២២នេះ ផេន ខេក បានទម្លាយអារម្មណ៍ដ៏សោកសៅរំជួលចិត្តតាមគណនីហ្វេសប៊ុក ដោយខ្លួនធ្លាប់ស្រម៉ៃថា ថ្ងៃណាមួយនាងចង់រៀបការ ចង់ពាក់រ៉ូបកូនក្រមុំ ចង់ឈរនៅលើឆាក ហើយមកដល់ពេលនេះនាងបានបំពេញក្តីស្រម៉ៃរបស់ខ្លួនហើយ បើទោះបីជានាងមិនបានត្រូវគ្នាវិញជាមួយប្តីក៏ដោយ ក៏នាងបានបំពេញក្តីស្រម៉ៃរួចហើយដែរ ហើយចំពោះរឿងទាំងនេះនាងនិងចងចាំទុក។

ផេន ខេក បានបន្ថែមទៀតថា សម្រាប់រ៉ូបដែលជាសម្លៀកបំពាក់នាងស្លៀកក្នុងថ្ងៃពិសេស នាងនិងរក្សាទុកវានៅជាប់និងខ្លួនជារៀងរហូត។

អត្ថបទ៖ Tep Sovannmoly

មតិយោបល់