
- 2022-04-28 23:58:13
- ព័ត៌មាន
លាទាំងអាល័យ! Ellen DeGeneres អរគុណអ្នកគាំទ្រក្នុងថ្ងៃថតភាគបញ្ចប់កម្មវិធីខ្លួន
- 2022-04-28 23:58:13
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
លាទាំងអាល័យ! Ellen DeGeneres អរគុណអ្នកគាំទ្រក្នុងថ្ងៃថតភាគបញ្ចប់កម្មវិធីខ្លួន
ចន្លោះមិនឃើញ
នៅថ្ងៃទី២៩ ខែមេសានេះ Ellen DeGeneres បានបង្ហោះសារអមជាមួយនឹងរូបភាពពីក្រោយចេញពីកម្មវិធី The Ellen Show ដោយបានថ្លែងអំណរគុណដល់អ្នកគាំទ្រដែលតែងតាមដានកម្មវិធីរបស់ខ្លួនរហូតមក។
«នៅថ្ងៃនេះយើងបានថតភាគបញ្ចប់នៃកម្មវិធី The Ellen Show ដែលគ្រោងនឹងចាក់នៅថ្ងៃទី២៦ ខែឧសភាខាងមុខនេះហើយ។ នៅពេលយើងចាប់ផ្ដើមកម្មវិធីនេះដំបូងតាំងពីឆ្នាំ ២០០៣ កាលនោះ Phone មិនទាន់បង្កើតផង។ បណ្ដាញសង្គមក៏មិនមាន។ ភេទទី៣ រៀបការជាមួយគ្នា ក៏មិនស្របច្បាប់។ យើងបានមើលឃើញពិភពលោកមានការផ្លាស់ប្ដូរ ពេលខ្លះក៏មានភាពប្រសើរជាងមុន ពេលខ្លះក៏អត់។ ប៉ុន្តែទោះបីមានរឿងអ្វីកើតឡើងក៏ដោយ គោលដៅរបស់ខ្ញុំ តែងតែមានដើម្បីធ្វើឲ្យកម្មវិធីក្លាយជាកន្លែងដែលអ្នកអាចមកចូលរួមបានទាំងអស់គ្នា បានសើចពេញមួយម៉ោង។ ការដែលបានចូលទៅក្នុងជីវិតរស់នៅរបស់អ្នក ពិតជារឿងដ៏អស្ចារ្យបំផុតក្នុងជីវិតខ្ញុំ និងបាននាំរឿងអស្ចារ្យជាច្រើនមកឲ្យខ្ញុំ។ អរគុណ អរគុណ អរគុណ អរគុណ!»
វីដេអូថតទុកជាលើកចុងក្រោយនេះ កើតឡើង ក្រោយពេលដែលកម្មវិធីមានរឿងចម្រូងចម្រាស រយៈពេលជាង ២ឆ្នាំ ស្របពេល Ellen ខ្លួនឯង ចាប់អារម្មណ៍ថាខ្លួនប្រែជាមានអាកប្បកិរិយាមិនល្អទាំងក្នុង និងក្រៅឆាក។ ទង្វើទាំងនោះបាននាំឲ្យកន្លែងការងារចាប់ផ្ដើមមានរឿងអាស្រូវ ពេញទៅដោយភាពអាប់អួរ រហូតមានផលមិនល្អ និងខាតប្រយោជន៍ជាច្រើន៕