
- 2022-05-08 19:24:04
- ព័ត៌មាន
ផេនខេក មានបញ្ហាលើសពីអ្វីដែលយើងមើលឃើញ ឥឡូវនាងដាច់ចិត្ដលើកដៃសំពះអង្វរពីមហាជន
- 2022-05-08 19:24:04
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ផេនខេក មានបញ្ហាលើសពីអ្វីដែលយើងមើលឃើញ ឥឡូវនាងដាច់ចិត្ដលើកដៃសំពះអង្វរពីមហាជន
ចន្លោះមិនឃើញ
បន្ទាប់សម្ងំកើតទុក្ខតែម្នាក់ឯងរឿងជំពាក់បំណុលគេរយៈពេលជិត ២ឆ្នាំ ពេលនេះតារាសម្ដែងភេទទី៣ ផេនខេក សម្រេចចិត្ដទម្លាយរឿងខ្លួនជំពាក់បំណុលគេចំនួន ១៥ម៉ឺនដុល្លារ។ ខណៈការងារសិល្បៈមិនទាន់មានពេញលេញ ផេនខេក លើកដៃសំពះដល់ម្ចាស់បំណុលឲ្យជួយពន្យារពេលសង ឬមិនយកការប្រាក់ខ្ពស់ពេក ដើម្បីឲ្យនាងមានលទ្ធភាពសងទៅតាមលំដាប់លំដោយ។
ក្នុងវីដេអូ Live កាលពីយប់ថ្ងៃទី០៨ ខែឧសភា ផេនខេក និយាយថា ដំបូងឡើយខ្លួនជំពាក់គេតែ១៦០០០ដុល្លារប៉ុណ្ណោះ ប៉ុន្ដែក្រោយមកបានឡើងដល់ ១៥ម៉ឺនដុល្លារ ដោយសារតែនាងមិនអាចរកលុយបានក្នុងឱកាសវិបត្ដិជំងឺកូវីដ-១៩ ហើយនាងបានយកលុយបន្ថែមពីអ្នកនេះទៅសងអ្នកនោះ យកពីអ្នកនោះមកសងអ្នកនេះ ធ្វើឲ្យគ្រាន់តែការប្រាក់ឡើងដល់ ១៥០០ ទៅ ១៦០០ដុល្លារក្នុង១ខែ។
ផេនខេក៖ “ខ្ញុំមកនេះមិនមែនសំពះសុំលុយពីពុកម៉ែបងប្អូនទាំងអស់គ្នាទេ បើបានផ្ដល់ជាកម្លាំងចិត្ដឲ្យខ្ញុំគឺខ្ញុំសប្បាយចិត្ដបំផុត ហើយអ្វីដែលខ្ញុំចង់បានគឺការងារទេ ដើម្បីឲ្យខ្ញុំមានឱកាសរកលុយយកទៅដោះបំណុលគេ”។
ទោះជាយ៉ាងណាតារាមាឌយក្ស ផេនខេក មិនបានបញ្ជាក់ថា ដើមហេតុដែលនាំឲ្យជំពាក់បំណុលគេជុំវិញ រហូតដល់រើខ្លួនលែងរួចបែបនេះ ខ្លួនយកលុយនោះទៅធ្វើអ្វីនោះទេ។ ប៉ុន្ដែនាងបង្ហើបថា ការដែលខ្លួនខ្ចីគេដំបូងដោយនឹកឃើញថា ខ្លួនមានលទ្ធភាពរកប្រាក់ទៅសងគេវិញ តែដោយសារបញ្ហាកូវីដ-១៩ បានអូសបន្លាយជាងពីរឆ្នាំ ធ្វើឲ្យខែខ្លះសូម្បីតែ១០០ដុល្លារក៏នាងរកមិនបានផង ប៉ុន្ដែនាងនៅតែតស៊ូលាក់រឿងនេះ ហើយខំបន្ដរកប្រាក់គេដើម្បីដោះបំណុលគេពីមួយទៅមួយជិត២ឆ្នាំ។
សូមរម្លឹកថា ផេនខេក ទើបជួបរឿងបែកបាក់គ្រួសារ ហើយបង្ហើបថាពិធីការនោះបានជំពាក់ថ្លៃអគារគេជាច្រើនម៉ឺនដុល្លារ។ ក្រោយទម្លាយរឿងបែកបាក់គ្រួសារ និងជំពាក់បំណុលគេដោយសារការរៀបការ មានអ្នកគាំទ្រខ្លះនឹកគិតថា នេះជាបន្ទុកដ៏លំបាកមួយសម្រាប់ ផេនខេក ទៅហើយ តែមិននឹកស្មានថា ផេនខេក ជំពាក់គេដល់ថ្នាក់នេះទៀត ធ្វើឲ្យមហាជននឹកអាណិតតារាភេទទី៣ នេះកាន់តែខ្លាំងឡើង៕