• 2022-05-30 20:26:41
  • ព័ត៌មាន

ដើម្បីសម្រស់ ដើរទាន់សមត្ថភាព តន់ ចន្ទសីម៉ា មិនខ្លាចដកធ្មេញចោល ៨ រឿងអីបំបាត់ពាក្យចំអន់ទាំងនេះមិនបាន

  • 2022-05-30 20:26:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀងស្រីជួរមុខរបស់ផលិតកម្ម Galaxy Navatra តន់ ចន្ទសីម៉ា ទម្លាយខ្ទេចគ្មានសល់ពីដំណើរឿងកែចង្ការ លើកខ្ទង់ច្រមុះ និងពុតធ្មេញ ដើម្បីឲ្យសម្រស់តាមទាន់សមត្ថភាពរបស់ខ្លួន។ កញ្ញាថា មុនល្បីរូបសម្បត្ដិមិនសូវបាន ធ្វើឲ្យមានអ្នកចំអន់កញ្ញាច្រើន ខណៈដែលស្បែកមុខប្រតិកម្មនឹងម្សៅ ប៉ុន្ដែកញ្ញាត្រូវបង្ខំចិត្ដផាត់មុខរាល់ថ្ងៃដើម្បីថត។

ក្នុងឱកាស តន់ ចន្ទសីម៉ា ត្រូវបានក្រុមហ៊ុនមួយ ប្រកាសតែងតាំងជាទូតសុច្ឆន្ទៈ នៅសណ្ឋាគារសូហ្វីតែល កាលពីល្ងាចថ្ងៃទី៣០ ខែឧសភា កញ្ញាទម្លាយថា ធ្មេញចំនួន៨ ត្រូវបានដកចេញ ដើម្បីសម្រួលដល់ការពុត។ បច្ចុប្បន្នទាំងស្ថានភាពធ្មេញ ចង្ការ និងខ្ទង់ច្រមុះមើលទៅសមសួនហើយ ហើយចុងក្រោយនេះកញ្ញាក៏បានបំបាត់បញ្ហាស្បែកមុខដែលជារឿងពិបាកចិត្ដបំផុត ក៏ដូចជាបំបាត់ពាក្យចំអន់ដែរ។

តន់ ចន្ទសីម៉ា៖ “ខ្ញុំមានការងារថតច្រើន ហើយមុខខ្ញុំត្រូវការផាត់មុខស្ទើរពេញ២៤ម៉ោង រាល់ថ្ងៃ ហើយខ្ញុំធ្លាប់ប្រតិកម្ម មុខឡើងខ្មឹល ឡើងអុចៗ ហើយចេញមុនច្រើនទៀត ធ្វើឲ្យខ្ញុំទទួលអារម្មណ៍មួយថាកាន់តែខ្មាសគេ។ ពីមុនឮគេថា លាបអីបាត់ទៅរកហើយ តែនៅមិនបាត់ ហើយឥឡូវខ្ញុំដោះស្រាយបញ្ហាស្បែកមុខបានជាមួយផលិតផលEEW9”។

បើតាមតារាចម្រៀងរូបនេះ ហេតុដែលនាំឲ្យខ្លួន ទទួលយកការងារថ្មីដំបូងគេក្នុងនាម​ជា​ទូតសុច្ឆន្ទៈរបស់ក្រុមហ៊ុននាំចូលផលិតផលថែទាំសុខភាព និងសម្រស់ពីប្រទេសកូរ៉េនេះ ក៏ដោយសារ​តែកញ្ញាប្រើផលិតផលក្រុមហ៊ុននេះត្រូវ ហើយតម្លៃខ្លួនវិញ​ក៏​មិនទាបដែរ ប៉ុន្ដែនាងសុំលាក់សិន។ ក្នុងឱកាសនោះ គេក៏ឃើញវត្ដមានរបស់អ្នកនិពន្ធល្បីឈ្មោះ យឹម តាស្រង់ Dj KAKA ពិធីករ សុខ រ៉ាស៊ី ព្រមទាំងភ្ញៀវកិត្ដិយសជាតិ និងអន្ដរជាតិសរុបប្រមាណ១០០នាក់៕

ជិន សុភ័ក្ដ្រ

មតិយោបល់