• 2022-06-08 19:34:48
  • ព័ត៌មាន

រាសី ធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ ក្រោយកញ្ញាឡើងឆាកបង្ហាញសមត្ថភាពទាំងដៃកាន់ឈើច្រត់

  • 2022-06-08 19:34:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បេក្ខភាពបវរកញ្ញាកម្ពុជា ប្រកួតក្នុងកម្មវិធី Miss Universe Cambodia២០២២ គឺកញ្ញា រាសី បានធ្វើឲ្យគ្រប់គ្នាបើកភ្នែកធំៗ ហើយនឹកស្មានមិនដល់ថាកញ្ញាអាចដើរបង្អួតរាងយ៉ាងជឿជាក់នៅលើវេទិកា Evening Gown កាលពីយប់មិញទាំងដែលដៃកាន់ឈើច្រត់។

Page Team Cambodia បានបង្ហោះវីដេអូមួយបង្ហាញពីសកម្មភាពដើរម៉ូដរបស់កញ្ញា រាសី អមដោយបុរសម្នាក់ និងឈើច្រត់សម្រាប់ទប់ជើង។ ដ្បិតដើរមិនសូវបានលឿន និងរស់រវើកដូចកាលពីបង្ហាញសមត្ថភាពមុនពេលជើងមានបញ្ហាកញ្ញានៅតែញញឹមទាំងភាពជឿជាក់។

ក្រោមក្រសែភ្នែក និងស្នូរទះដៃរបស់ទស្សនិកជន បានធ្វើឲ្យកញ្ញា រាសី មានកម្លាំងចិត្ដកាន់តែខ្លាំង និងអាចដើរតាំងពីដើមវេទិកា រហូតដល់ចុងបញ្ចប់ទាំងទឹកមុខញញឹមញញែម។ ទន្ទឹមគ្នានេះក៏មានអ្នកគាំទ្រកញ្ញារាសី ស្ងើចសរសើរចំពោះការតាំងចិត្ដ និងភាពក្លាហានរបស់កញ្ញាក្នុងការប្រកួតមិនឲ្យអាក់ខានក្នុងវគ្គណាមួយឡើយ។

សូមទស្សនាវីដេអូតាមរយៈតំណនេះ៖

សូមរំលឹកថា កញ្ញារាសី បានជួបគ្រោះថ្នាក់ថ្លស់ជើងក្នុងពេលដើរហាត់សម ដោយធ្លាក់ពីលើជណ្ដើរ។ ភ្លាមៗ ត្រូវបានក្រុមការងារបញ្ជូនទៅពិនិត្យ និងព្យាបាលនៅមន្ទីរពេទ្យ។ ឃើញដូច្នេះមានអ្នកគាំទ្រមួយចំនួនហាក់អស់សង្ឃឹម ថាកញ្ញានឹងលែងប្រកួតបានទៀត ប៉ុន្ដែកាលពីយប់មិញកញ្ញា រាសី បានបង្ហាញវត្ដមាននៅលើឆាកទាំងដែលខ្លួនឈឺជើង រហូតធ្វើឲ្យមហាជនភ្ញាក់ផ្អើល៕

ជិន សុភ័ក្ដ្រ

មតិយោបល់