• 2022-08-23 20:17:29
  • ព័ត៌មាន

គួរឲ្យសរសើរ! ទៅដល់ណា ខាត់ សុឃីម ក៏មិនភ្លេចស្ពាយអត្ដសញ្ញាណខ្មែរទៅដែរ

  • 2022-08-23 20:17:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខាត់ សុឃីម ដែលអ្នកគាំទ្រប្រសិទ្ធនាមថាជាតារាពហុជំនាញ កំពុងសម្រាក និងលំហែកាយជាមួយគ្រួសារនៅលើទឹកដីសហរដ្ឋអាមេរិក។ គិតត្រឹមថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ នេះ អ្នកនាង ខាត់ សុឃីម និងគ្រួសារ បានចំណាយពេលនៅទីនោះកន្លះខែហើយ។

ក្នុងឱកាសនេះអ្នកនាង និងស្វាមី ក៏ឆ្លៀតបញ្ចេញរូបថត និងវីដេអូជាបន្ដបន្ទាប់ ដោយសកម្មភាពខ្លះបង្ហាញការជួបជុំគ្រួសារដ៏កក់ក្ដៅ ក្នុងសម្លៀកបំពាក់ប្រពៃណីខែទាំងគ្រួសារតែម្ដង។ ជាក់ស្ដែងនៅក្នុងពិធីជប់លៀង នៅក្នុងភោជនីយដ្ឋានមួយគេឃើញអ្នកនាងផ្ទាល់ និងស្វាមី ព្រមទាំងម្ដាយ និងប្អូនស្រី សុទ្ធតែបានស្លៀកឈុតប្រពៃណី ហើយរាំច្រៀងយ៉ាងសប្បាយទៀតផង។

តាមគម្រោងតារាពហុជំនាញរូបនេះ នឹងប្រើពេល១ខែកន្លះ ដើម្បីដើរកម្សាន្ដតាមរដ្ឋផ្សេងៗ នៅអាមេរិក ដោយឆ្លៀតក្នុងឱកាសដើរកម្សាន្ដក្នុងរដ្ឋនីមួយនោះអ្នកនាងក៏នឹងឆ្លៀតសម្ដែង និងច្រៀងជូនបងប្អូនខ្មែរយើងរស់នៅទីនោះ ដើម្បីស្ដាប់កម្សាន្ដផងដែរ។

មុនឡើងយន្ដហោះចេញទៅអាមេរិក ខាត់ សុឃីម បានបង្ហើបថា រូបនាង និងស្វាមី ព្យាយាមទម្លាក់ចោលទុក្ខកង្វល់ និងការងារនៅស្រុកខ្មែរមួយរយៈ ហើយឆ្លៀតជួបជុំម្ដាយ ប្អូនស្រី និងគ្រួសារឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន ហើយក៏ឆ្លៀតទៅជួបបងប្អូនខ្មែរតាមរដ្ឋផ្សេងដែរ ប៉ុន្ដែមិនបានបញ្ជាក់ថានៅរដ្ឋណាខ្លះ ហើយត្រូវច្រៀង និងសម្ដែងនៅរដ្ឋទាំងនោះ ឬអត់ទេ។

ប៉ុន្ដែគេសង្កេតឃើញថា អ្វីដែលអ្នកនាងធ្លាប់និយាយថាទៅដល់ណាក៏មិនភ្លេចអត្ដសញ្ញាណខ្មែរ គេក៏ឃើញអ្នកនាង និងគ្រួសារនាំគ្នាស្លៀកឈុតបុរាណខ្មែរ ដើម្បីចម្រៀង និងរាំកម្សាន្ដចំពោះមុខមហាជននៅលើទឹកដីសហរដ្ឋអាមេរិកផងដែរ៕

ដៃអ្នកនាង ខាត់ សុឃីម កាន់តាំងយូ បង់កក្រមាខ្មែរ ឯសា្វមីពាក់អាវអាចារ្យ ស្លៀកខោចែវ

ជិន សុភ័ក្ដ្រ

មតិយោបល់