
- 2022-09-13 23:29:31
- ព័ត៌មាន
តារាចាស់ថ្មី រួមគ្នាបង្កើតពេលវេលាអស្ចារ្យជុំគ្នា ក្នុងកម្មវិធីនៅថ្ងៃតែមួយ ផ្អើលកោះពេជ្រ
- 2022-09-13 23:29:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចាស់ថ្មី រួមគ្នាបង្កើតពេលវេលាអស្ចារ្យជុំគ្នា ក្នុងកម្មវិធីនៅថ្ងៃតែមួយ ផ្អើលកោះពេជ្រ
ចន្លោះមិនឃើញ
TREELLION BREATH Festival គឺជាកម្មវិធីដ៏អស្ចារ្យដែលបានលេចរូបរាងនៅក្នុងកោះពេជ្រ កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២២ ចាប់ពីម៉ោង ៤រសៀល ដល់ ១១យប់។
ពេលវេលាពិសេសៗបានកើតឡើងព្រមគ្នា ដោយមានការចូលរួមពីសិល្បករ-សិល្បការិនីពេញទៅដោយទេពកោសល្យជាច្រើននាក់ រួមដៃគ្នាញ៉ាំងកម្មវិធីឲ្យកាន់តែមានភាពអធិកអធមបំផុត។ សិល្បៈចម្រុះបានលេចរូបរាងនៅពេលនោះ រួមមាន៖
- ការសម្ដែងក្បាច់រាំរបស់សម្តេចព្រះរៀម ព្រះករុណា នរោត្តម បុប្ផាទេវី
- ការសម្ដែងសមត្ថភាពរបស់តារាចម្រៀងខ្មែរ ដែលទើបបង្ហាញមុខថ្មីៗ
- ការសម្ដែងបង្ហាញក្បាច់គុនល្បុកតោ
- ការសម្ដែងរួមគ្នារបស់តារាពី KlapYaHandz (IZAME SIVA, VUTHEA, VIN VITOU, V170, SREY LEAK, RUTHKO, SEYMA និង SIN SETHSOCHHATA)
- ការសម្ដែងរបស់ DJ Kenny Chase
- ការសម្ដែងរបស់ DJ Sok Visal
ពេលពិសេសនេះដែរ អាចប្រព្រឹត្តិទៅបាន កើតចេញពីការរៀបចំដោយ Treellion Park និង KlapYaHandz ដោយមានការឧបត្ថម្ភពី ស្រាបៀរ Hanuman។ សម្រាប់ទិដ្ឋភាពជារួម សូមទស្សនារូបភាពដូចខាងក្រោម៖