• 2022-09-16 00:04:12
  • ព័ត៌មាន

ត្រៀមៗបងប្អូនខ្មែរនៅកូរ៉េ! ក្រសួងការងារ ស្ថានទូតខ្មែរនៅកូរ៉េ និងក្រុមយុវជន ESEA នាំតារាល្បីប្រគំតន្ត្រីឆ្នាំនេះ

  • 2022-09-16 00:04:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅសល់តែ២ថ្ងៃទៀត ប៉ុណ្ណោះ ពេលគឺនៅ ថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ២០២២ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ បងប្អូនខ្មែរនៅកូរ៉េ រួមជាមួយក្រុមយុវជន ESEA ព្រមទាំងក្រុមហ៊ុនមួយចំនួនទៀត បានសហការគ្នារៀបចំការប្រគុំតន្ត្រីដ៏ធំមួយនៅប្រទេសកូរ៉េខាងត្បូង ដើម្បីអបអរសាទរក្នុងពិធីកាន់បិណ្ឌ និងភ្ជុំបិណ្ឌ។

ការប្រគំតន្ត្រីនេះ មានសិល្បៈករ-សិល្បការិនីល្បីៗក្នុងប្រទេសកម្ពុជាបានចូលរូម ដើម្បី​បង្កើតបរិយាកាសរីករាយជូនបងប្អូនខ្មែរដែលរស់នៅទីនោះ។

តារាចម្រៀងល្បីៗដែលត្រូវចូលរួមមាន កំពូលតារាចម្រៀងរបស់ផលិតកម្ម Galaxy Navatra មានកញ្ញា តន់ ចន្ទសីម៉ា លោក ខេម លោក Tempo Tris លោក Rawyer។ ក្រៅពី តារាចម្រៀងក្នុងផលិតកម្ម Galaxy ក៏មានតារាចម្រៀង ជាច្រើនទៀតដូចជា រ៉ូលីន កញ្ញា សុន ស្រីណុន លោក ផាន់ ស៊ីថេត កញ្ញា ចាន់ ឡៃវល័ក្ខ លោក វណ្ណ ផាន់ណារ៉ា លោក យ៉ែម សំអូន និងតារាកិត្តិយសជាច្រើនរូបទៀត។

ក្រុមអ្នកសិល្បៈទាំងនោះ និងចេញពីប្រទេសកម្ពុជានៅយប់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២២នេះ ហើយការប្រគំតន្ត្រីគ្រោងប្រារព្ធធ្វើនៅថ្ងៃទី១៨ ខែ កញ្ញា ឆ្នាំ២០២២ នៅ ទីក្រុង អានសាន នាពហុកីឡដ្ឋាន WA STADIUM ទីកន្លែងដែលបងប្អូនខ្មែរយើងរស់នៅច្រើនជាងគេតែម្ដង។

ព្រឹត្តិការដ៏ធំលើទឹកដីកូរ៉េខាងត្បូងដែលប្រារព្ធធ្វើជារៀងរាល់ឆ្នាំនេះ ត្រូវបានរៀបចំដោយ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសកូរ៉េ សាលាក្រុងអានសាន ក្រុមការងារយុវជន ESEA​​ សហការឧបត្ថម្ភ​ Galaxy Navatra Group​ GMoneyTrans។

ផលិតកម្មGalaxy Navatra​ សូមអញ្ជើញពុកម៉ែបងប្អូនទៅចូលរួមដោយសេរី ហើយកម្មវិធីក៏គ្រោងធ្វើពិធីសាសនាភ្ជុំបិណ្ឌ លេងល្បែងប្រជាប្រិយ សម្តែងសិល្បះ ការប្រគុំតន្រ្តី រាំលេងកម្សាន្តរហូតដល់ចប់​ទៀត​ផង៕

ជិន សុភ័ក្ដ្រ

មតិយោបល់