• 2022-10-10 23:29:32
  • ព័ត៌មាន

មហាជនថៃសោកស្ដាយខ្លាំង ក្រោយតារាកំប្លែងជើងចាស់ទទួលមរណៈភាព ជាបន្តបន្ទាប់

  • 2022-10-10 23:29:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជារឿងក្រៀមក្រំ និងសោកស្ដាយខ្លាំងបំផុតក្នុងរង្វង់សិល្បៈថៃ ដោយនៅមុននេះបន្តិចសារព័ត៌មានថៃ បានចេញផ្សាយឱ្យដឹងថា តារាកំប្លែងជើងចាស់ Den Dokpradu ដែលមានប្រជាប្រិយភាពម្នាក់បានទទួលមរណៈភាពក្នុងជន្មាយុ៨០ឆ្នាំ។

មួយរយៈចុងក្រោយនេះសិល្បការិនី និងសិល្បករថៃជើងចាស់ជាច្រើនដួង បានលាចាកលោកជាបន្តបន្ទាប់ គួរឱ្យកត់សម្គាល់ ដែលធ្វើឱ្យមហាជនថៃមានការសោកស្ដាយយ៉ាងខ្លាំងចំពោះការបាត់បង់ធនធានមនុស្សពោរពេញដោយសមត្ថភាពទាំងនោះ។ ដោយនៅថ្ងៃទី១១ ខែតុលា តារាកំប្លែងម្នាក់ទៀត ឈ្មោះ Banpot Weerarat បានទទួលមរណៈភាព មានការចូលរួមរំលែកទុក្ខ និងកាន់ទុក្ខជាច្រើន។

Den Dokpradu ជាឈ្មោះក្នុងសិល្បៈ និងមានឈ្មោះពិត Banpot Weerarat ជាតារាកំប្លែង លេងកំប្លែងគួរសម មិនលេងសើច អាសអាភាស ឬយករឿងអាសអាភាសធ្វើជាសំណើចសម្រាប់មហាជនឡើយ តារាកំប្លែងរូបនេះមានសុជីវធម៌ ហើយលោកធ្លាប់ជាអតីតសិស្សនៃសាលាភ្លេង ភូមិន្ទថៃ ជាអ្នកវាយស្គរឈើម្នាក់នៃក្រុម Naval Orchestra៕

ប្រភព៖ khaosod ប្រែសម្រួល៖ Kesor

មតិយោបល់