• 2022-10-12 18:40:32
  • ព័ត៌មាន

ព្រះអើយ តារាថៃ Jean រអិលជើងបោកក្បាលបញ្ជូនសង្រ្គោះភ្លាមៗ អំឡុងពេលថតរឿងថ្មី

  • 2022-10-12 18:40:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ថ្មីៗនេះមហាជនថៃមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង បន្ទាប់ពីទទួលដំណឹងអំពី តារាថៃរូបស្រស់ Jean Gaewalin Sriwanna បានរងរបួសពេលកំពុងថតរឿង "Bulan Mantra" នៅទឹកជ្រោះ Chan Ta Than ហេតុការណ៍នេះបានធ្វើឲ្យតារាស្រីរូបនេះដួលសន្លប់ ហើយត្រូវបានគេបញ្ជូនទៅបន្ទប់សង្គ្រោះបន្ទាន់។

Jean Gaewalin Sriwanna បានរអិលជើងដួលបោកក្បាល ខណៈកំពុងថតរឿង Bulan Mantra ដែលនាងដើរតួជាតួឯកស្រីក្នុងរឿង។ តារាស្រីរូបនេះបានរងរបួសពេលថតឈុតចាប់ពង្រត់នៅទឹកធ្លាក់ Chan Ta Than ខេត្តឈុនបុរី ហើយតារាស្រីរូបបង្ហាញអាការៈឈឺស្រែកយំខ្លាំងៗបន្ទាប់ពីកើតហេតុរួចក៏ដួលសន្លប់។

នៅក្នុងហេតុការណ៍នេះគេបានរកឃើញថា Jean មានឈាមចេញពីក្បាល និងបាននាំនាងទៅបន្ទប់សង្គ្រោះបន្ទាន់ភ្លាមៗ។ បើតាមវេជ្ជបណ្ឌិតបាននិយាយថា Jean មិនរងរបួសធ្ងន់ធ្ងរទេ ប៉ុន្តែត្រូវសម្រាក និងបន្តតាមដានស្ថានភាពរហូតគ្រប់២៤ម៉ោង

ប្រភព៖ khaosod ប្រែសម្រួល៖ Kesor

មតិយោបល់