• 2022-10-31 19:19:44
  • ព័ត៌មាន

អាសូរណាស់! ពិធីបុណ្យសពម្ដាយ សឿ សុធារ៉ា ទាំងមូល លេចមុខតារាតែ ៥ ៦នាក់

  • 2022-10-31 19:19:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហាជនសម្ដែងការសោកស្ដាយ និងក្រៀមក្រំយ៉ាងខ្លាំងបន្ទាប់ពីទទួលដំណឹងម្ដាយបង្កើតតារាសម្ដែង អ្នកនាង សឿ សុធារ៉ា ទទួលមរណៈភាពស្របតារាស្រីរូបនេះធ្លាក់ខ្លួនស្ទើតែគ្មានថវិកាដើម្បីរៀបចំបុណ្យសពឱ្យម្ដាយ មិនតែប៉ុណ្ណោះសូម្បីអ្នកចូលរួមក្នុងពិធីបុណ្យសពរកមនុស្ស ១០ ២០ គ្មាន។

នៅមុននេះបន្តិចទំព័រហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងប្រុសលោក សារិន ហ្វីលីព បានបង្ហោះវីដេអូ ឃ្លីបក្នុងកម្មវិធីបុណ្យសពម្ដាយតារាសម្ដែង សឿ សុធារ៉ា ដែលបង្ហាញពីសកម្មភាពស្ងប់ស្ងាត់ ក្នុងពីធី បុណ្យ ដែលមានមនុស្សតិចខ្លាំងចូលរួម។ អ្វីដែលធ្វើឱ្យគ្រប់គ្នាអន់ចិត្តខ្លាំងនោះ គឺអ្នកសិល្ប ដែលជា មិត្តរួមអាជីព សឿ សុធារ៉ា មានតែ ៥ ទៅ ៦នាក់ ប៉ុណ្ណោះបានអញ្ជើញចូលរួម។

ដោយសម្លឹងឃើញពីភាពលំបាករបស់តារាស្រីរូបនេះ មហាជន និងសប្បុរជនជាច្រើនបានចូលរួមជា លើកទឹកចិត្ត និងថវិកាមួួយចំនួនដើម្បីជាការសម្រួលភាពទីទាល់អំឡុងពេលធ្វើបុណ្យឱ្យម្ដាយ។

យ៉ាងណាមិញក្រៅពីសិល្បករសិល្បការិនី ៥ ៦នាក់ គេក៏សង្កេតឃើញអតីតស្វាមី គឺលោក សាពូន មីដាដា ក៏បានអញ្ជើញចូលរួមផងដែរ៕

អត្ថបទ៖ Kesor

មតិយោបល់