• 2022-11-08 23:00:00
  • ព័ត៌មាន

តារាថៃវ័យក្មេង មានប្រជាប្រិយភាពខ្លាំងបំផុតពីប្រទេសជុំវិញពិភពលោក ប្រចាំឆ្នាំ២០២២

  • 2022-11-08 23:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាមួយនឹងការសម្តែងដ៏អស្ចារ្យ និងភាពសង្ហារបស់តារាសម្ដែងថៃជំនាន់ក្រោយ ៩ដួង ចូលមកអង្រួន ចំណីអារម្មណ៍មហាជនទទួលបានការចាប់អារម្មណ៍ និងគាំទ្រពីទស្សនិកជននៅក្នុងប្រទេស ជាច្រើនជុំវិញពិភពលោក។

ខាងក្រោមនេះ អ្នកនឹងឃើញតារាថៃវ័យក្មេងល្បីៗចំនួន ៩ រូបដែលមានប្រជាប្រិយភាពខ្ពស់ទូទាំង ពិភពលោកសម្រាប់ខែតុលា ឆ្នាំ ២០២២ នេះបើយោងតាមការស្រាវជ្រាវស្ទាបស្តង់មតិក្នុងប្រទេសថៃ៕

១. Bright Vachirawit

តួសម្តែងដំបូងគេក្នុងបញ្ជីគឺ "F4 Thailand: Boys Over Flowers" តារាសម្តែងជួរមុខ Bright Vachirawit។ តារាប្រុសរូបនេះមានអ្នកគាំទ្រជាច្រើននៅមីយ៉ាន់ម៉ា ហ្វីលីពីន ឥណ្ឌូនេស៊ី ម៉ាឡេស៊ី សិង្ហបុរី វៀតណាម និងច្រើនទៀត

២. Mew Suppasit

Mew Suppasit ជាតារាសម្ដែងវ័យក្មេងថៃម្នាក់ដែលទទួលបានជោគជ័យបំផុត។ ថ្មីៗនេះគាត់ទើបតែចេញបទថ្មី “Turn Off The Alarm” ដែលមានសមាជិកក្រុម EXO Suho

៣. Win Metawin

តារាសម្ដែងញញឹមស្រស់ Win Metawin ក៏មានអ្នកគាំទ្រជាច្រើននៅអាស៊ី និងប្រទេសជាច្រើនទៀត។ នៅថ្ងៃទី ២៤ ខែធ្នូគាត់នឹងមាន "Side by Side Bright Win Concert

៤. Zee Pruk

Zee Pruk ជាប់ចំណាត់ថ្នាក់លេខ ៤ តារាដែលមានប្រជាប្រិយភាពខ្ពស់ប្រចាំឆ្នាំ។ នៅថ្ងៃទី ៣១ ខែតុលា លោកបានឈ្នះពានរង្វាន់ The Best Couple ពីកម្មវិធី HOWE Awards ២០២២

៥. Atthaphan Phunsawat

រក្សាបាននូវប្រជាប្រិយភាពខ្ពស់របស់ខ្លួន Atthaphan Phunsawat ក៏ស្ថិតក្នុងបញ្ជីចំណាត់ថ្នាក់លេខ ៥**។ ពេលនេះលោកកំពុងបង្ហាញការសម្ដែងរបស់គាត់ក្នុងរឿង "The Three Gentle Bros"។

៦. Gulf Kanawut

ដោយមានអ្នកគាំទ្រផ្សេងគ្នានៅអាស៊ី Gulf Kanawut បានធ្វើការជួបអ្នកគាំទ្រនៅទីក្រុងតូក្យូ ហូជីមិញ និងម៉ានីល។ មិនតែប៉ុណ្ណោះ លោកនឹងមានកម្មវិធីជួបជុំអ្នកគាំទ្រនៅទីក្រុងសេអ៊ូល និងបាងកក បន្តទៀត

៧. Krist Perawat

ឆ្នាំនេះ Krist Perawat បានសម្តែងក្នុងរឿង "សង្គ្រាមផ្កា" "ថ្ងៃចាស់" និងរឿងភាគខ្លី "អនុស្សាវរីយ៍ស្នេហា" ។

៨. Tay Tawan

កាលពីខែកក្កដា តារាចម្រៀង Tay Tawan បានជួបជាមួយអ្នកគាំទ្រនៅទីក្រុងម៉ានីល ប្រទេស ហ្វីលីពីន ជាមួយតារាសម្ដែងប្រុសល្បីឈ្មោះ New Thitipoom ។ គួរបញ្ជាក់ផងដែរថា ការជួបអ្នកគាំទ្របន្ទាប់ពីប្រទេសហ្វីលីពីន កាលពីខែតុលាលោកបានអញ្ចើញជួបអ្នកគាំទ្រនៅប្រទេសកូរ៉េ។

៩. Apo Nattawin

បន្ទាប់ពីរឿង "KinnPorsche" ចាក់ផ្សាយនៅលើ ONE 31 ប្រជាប្រិយភាពរបស់តារាប្រុសរូប បានកើនឡើងយ៉ាងខ្លាំងនៅក្នុងប្រទេសថៃ និងប្រទេសផ្សេងៗ។ឥឡូវនេះគាត់បានឈានដល់ ២.២ លាននាក់តាមដាននៅលើ Instagram

ប្រភព៖ Thai Update ប្រែសម្រួល៖ Kesor

មតិយោបល់