• 2023-02-07 21:59:09
  • ព័ត៌មាន

លោក សេង មង្គល ដល់​ថ្នាក់​បំពាក់​ខ្សែក​ឲ្យ ទ្រី ដាណា លើ​ឆាក​ហើយ!

  • 2023-02-07 21:59:09
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក សេង មង្គល និង​ជំទាវ​ឧកញ៉ា ទ្រី ដាណា អ្នក​រកស៊ី​លើ​ក្នុង​ជំនួញ​អនឡាញ ត្រូវ​គេ​ចាប់​ផ្គូរផ្គង​ក្រោយ​ពីពួក​គេ​បាន​រួម​គ្នា​សម្ដែង​វីដេអូ​ចម្រៀង​១បទ​រួម​គ្នា។ ភាគី​ទាំង​ពីរ​នៅ​តែ​មិន​បាន​និយាយ​អ្វី​ឲ្យ​ស៊ី​ជម្រៅ​របស់​ពួក​គេ តែ​ទន្ទឹម​នឹង​អ្វី​ៗ​នៅ​ស្រពិចស្រពិល ថ្មី​ៗ​នេះ សេង មង្គល បាន​ឈាន​ទៅ​បំពាក់​ខ្សែ​ក​ឲ្យ​ស្ត្រី​ជំនួញ​នៅ​ចំពោះ​មហាជន​យ៉ាង​ច្រើន។

រឿង​រ៉ាវ​គួរ​ចាប់​អារម្មណ៍​នេះ បាន​កើត​ឡើង​ក្នុង​ថ្ងៃ​ដែល​ហាង​ពេជ្រ ទ្រី ដាណា ប្រកាស​ទូតសុច្ឆន្ទៈ​ដល់​ទៅ ៣នាក់ ក្នុង​នោះ​មាន​លោក សេង មង្គល គូពេជ្រ សោភា-ឈឹម សក្កដា និង​តារាចម្រៀង ឱក សុគន្ធ​កញ្ញា ដែល​វេលា​នោះ ពួកគេ​ពាក់​គ្រឿង​អលង្ការ​ជ្រែក​ខ្លួន មាន​តម្លៃ​សរុប​ដល់​ទៅ​ជិត ១០លាន​ដុល្លារ​អាមេរិក​ឯណោះ។

ដំបូង មង្គល ដែលត្រូវ​ឧកញ៉ា ទ្រី ដាណា ប្រកាស​ប្រាប់​អ្នកគាំទ្រ​ទៅថៃ​បាត់​ហើយ​នោះ បាន​បង្ហាញ​ខ្លួន​លើ​ឆាក​ដោយ​ពាក់​របាំងមុខ...បន្តិច​មក​ក្រោយ​មក រូប​គេ​ក៏​ដោះ​របាំង​មុខ ធ្វើ​ឲ្យ​ភាគី​ខាង​ស្រី​ស្រឡាំងកាំង និង​ភ្ញាក់​ផ្អើល។ សកម្មភាព​នោះ ប្រិយមិត្ត​យល់​ថា ជា​ការ​សម្ដែង ប៉ុន្តែ​ជំទាវ ទ្រី ដាណា និយាយ​ហើយ​និយាយ​ទៀត​ថា ខ្លួន​មិន​បាន​ដឹង​នោះ​ទេ។

ស្ត្រី​ជំនួញ​លើក​ឡើង​ថា​ទូតសុច្ឆន្ទៈ​ផ្សេង អ្នក​នាង​ដឹង​មុន​មែន ប៉ុន្តែ​ករណី សេង មង្គល​មួយ​ជា​រឿង​ដោយ​ឡែក។ "បង ពេជ្រ សោភា និង​បង​សុគន្ធកញ្ញា ខ្ញុំ​ដឹង​មែន តែ សេង មង្គល ខ្ញុំ​ពិត​ជា​អត់​ដឹង​មែន។ ក្នុង​ស្ថានភាព​នេះ ជំទាវ ទ្រី ដាណា ថា ខាង​ប្រុស​កុហកខ្លួន និង​ធ្វើ​ជា​ខឹង….ដើម្បី​ដោះស្រាយស្ថានការណ៍​នេះ មង្គល បាន​បំពាក់​ខ្សែក​ពេជ្រ មួយ​ខ្សែ​ជូន​ខាង​ស្រី។

ខ្សែ​ក​នោះ មាន​បន្តោង​ជា​ចិញ្ចៀន​ពេជ្រ គឺ​ជា​អនុស្សាវរីយ៍​របស់​ពួក​គេ​កាល​សម្ដែង​ក្នុង​វីដេអូ​ចម្រៀង​រួម​គ្នា​កាល​ពី​ឆ្នាំ​មុន៕

អត្ថបទ៖ ទារិកា

មតិយោបល់