• 2023-02-24 02:29:51
  • ព័ត៌មាន

Luna Prime ប្រកាស​យុទ្ធនាការ​ប្រឡងប្រណាំង​គំនូរ​ឌីជីថល«ផ្ការំដួល»

  • 2023-02-24 02:29:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភោជនីយដ្ឋាន Luna Prime និង​​សិល្បករ​គំនូរ​ លីសា ម៉ម បានរួមគ្នា​ប្រកាស​បើក​យុទ្ធនាការប្រកួត​គំនូរ​ឌីជីថល​«ផ្ការំដួល» ដើម្បី​ជំរុញ​វិស័យ​គំនូរឌីជីថល និង​លើកកម្ពស់​ការយល់ដឹង​អំពី​ផ្ការំដួល ដែលត្រូវបាន​ចុះបញ្ជីជាផ្កា​ជាតិតាំងពីឆ្នាំ២០០៥មក។

យុទ្ធនាការប្រកួត​ស្នាដៃគំនូរឌីជីថល​«ផ្ការំដួល»នេះ ដែលមាន​​រយៈពេល​ចាប់​ពីថ្ងៃទី២៤ ខែកុម្ភៈ ដល់ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ នឹងផ្ដល់​ឱកាស​ដល់​អ្នកដែលមាន​ទេពកោសល្យ​និងស្រឡាញ់​សិល្បៈគំនូរ​ឌីជីថល ដើម្បីបញ្ចេញ​សមត្ថភាពបង្កើត​​គំនូរ​ឌីជីថល​«ផ្ការំដួល» និង​បង្ហាញ​ទៅដល់​សាធារណជន ។ វិចិត្រករ​ លីសា ម៉ម បាន​មានប្រសាសន៍ថា ការប្រឡងប្រណាំង​គំនូរ​ឌីជីថល«ផ្ការំដួល»នេះ គឺ​«ដើម្បី​បំផុស​ការយល់ដឹង​​ឱ្យបានកាន់តែទូលំទូលាយ​អំពី​ផ្ការំដួល​ដែលជា​ផ្កា​ជាតិ​របស់​កម្ពុជា តាមរយៈ​គំនូរ​ឌីជីថល» ។

ចំពោះដំណើរការនៃការប្រកួត រួមមាន បេក្ខជន​ដែលចង់​ចូលរួម​កម្មវិធី​នេះ ត្រូវដាក់ពាក្យ​ចូលរួម​ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៣ ហើយ​បន្ទាប់មក បេក្ខជន​នឹងមានពេល​ចាប់ពីថ្ងៃដាក់ពាក្យ​ចូលរួម​ប្រកួត រហូតដល់​ថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣ ដើម្បី​គូរ​គំនូរ​ឌីជីថល​«ផ្ការំដួល» ។

គំនូរ​ឌីជីថល​«ផ្ការំដួល»ចំនួន ១០ នឹងត្រូវ​ជ្រើសរើស និង​បង្ហោះ​នៅលើគេហ​ទំព័រ​ហ្វេសប៊ុករបស់ Luna Prime ដើម្បី​ឱ្យ​សាធារណជន​បោះឆ្នោត​ ហើយ​លទ្ធផល​គំនូរ​ជ័យលាភី នឹង​ប្រកាស​នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៣ នៅភោជនីយដ្ឋាន Luna Prime ។ ចំពោះរង្វាន់ជ័យលាភីលេខ​១ នឹងទទួលបានទឹកប្រាក់ ១០០០ដុល្លារអាមេរិក លេខ២ បាន​ ៥០០ដុល្លារអាមេរិក លេខ​៣ បាន ២០០ដុល្លារអាមេរិក ចំណែក​ពីលេខ​៤ ដល់​លេខ​១០ ក៏​នឹង​ទទួលបាន​រង្វាន់​លើកទឹកចិត្ត ផងដែរ ។

សម្រាប់ព័ត៌មានលម្អិត​អំពីការចូលរួម​យុទ្ធនាការ​ប្រឡងប្រណាំង​គំនូរ​ឌីជីថល«ផ្ការំដួល» សូម​ចូលទៅ តំណភ្ជាប់នេះ

សូមជម្រាបថា ភោជនីយដ្ឋាន​ Luna Prime ដែលមានទីតាំងនៅ​ផ្ទះលេខ១៩៧ មហាវិថីព្រះនរោត្តម កែងផ្លូវ ៣៨០ ភូមិ៨ សង្កាត់បឹងកេងកងទី១ ខណ្ឌចំការមន រាជាធានីភ្នំពេញ សូមមើល Google Map មានបម្រើ​អាហារពេលព្រឹក អាហារថ្ងៃត្រង់ និងអាហារពេលល្ងាច ជាមួយនឹង​ cocktail ដ៏មានឱជារស និងការប្រគំតន្រ្តីពី Acoustic Live Band ផងដែរ។ សម្រាប់ Menu បន្ថែមរបស់ Luna Prime សូម​ចូលទៅ តំណភ្ជាប់នេះ

មតិយោបល់