/642cf97fb3b9c_1680669000_medium.png)
- 2023-04-18 01:39:01
- ព័ត៌មាន
SUN & MOON, Riverside Hotel គ្រោងបើកដំណើរការឆាប់ៗនេះ ជាមួយសេវាកម្មដ៏សម្បូរបែប
- 2023-04-18 01:39:01
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
SUN & MOON, Riverside Hotel គ្រោងបើកដំណើរការឆាប់ៗនេះ ជាមួយសេវាកម្មដ៏សម្បូរបែប
ចន្លោះមិនឃើញ
ខណៈដែលសណ្ឋាគារ SUN & MOON, Riverside មានទីតាំងស្ថិតនៅក្បែរស្ពានព្រះមុន្នីវង្ស រាជធានីភ្នំពេញ ដែលជាសាខាទី២ ដ៏ប្រណីត គ្រោងសម្ពោធបើកជាផ្លូវការក្នុងពេលឆាប់ៗនេះ សេវាកម្មដ៏អស្ចារ្យមួយចំនួនក៏ត្រូវបានបញ្ចេញជាសាធារណៈ។ សណ្ឋាគារ SUN & MOON, Riverside មានភោជនីយដ្ឋាន និងបន្ទប់VIP មានកន្លែងទទួលភ្ញៀវដ៏សមរម្យ និងរួសរាយរាក់ទាក់ កន្លែងស្ប៉ា សាលប្រជុំ ការិយាល័យធ្វើការ និងរោងកុនបែបឯកជនជាដើម។
ជាមួយសេវាកម្មដ៏សម្បូរបែប និងគួរឲ្យចាប់អារម្មណ៍ត្រៀមបម្រើប្រិយមិត្ដទាំងនេះហើយ ដែលធ្វើឲ្យអ្នកមុខអ្នកការ អ្នកជំនួញ ព្រមទាំងតារាល្បីៗ ក៏បានចាប់អារម្មណ៍ ហើយទន្ទឹងរង់ចាំនូវថ្ងៃបើកដំណើរការជាផ្លូវការរបស់សណ្ឋាគារដ៏អស្ចារ្យនេះ។
ផ្ដើមចេញពីតារាសម្ដែង អេឡិច ច័ន្ទត្រា។ លោកបានបង្ហាញកាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាតមួយដែលផ្ដល់ដោយ សាន់ &មូន ហើយក៏ឆ្លៀតយកកាដូស្រដៀងគ្នាដែលខ្លួនទទួលបាននោះទៅជូនអ្នកពិសេសម្នាក់ គឺតារាសម្ដែងស្រី ហិន ចាន់នីរត្នន៍ តារាទាំងពីដួងនេះ បានបង្ហាញអារម្មណ៍សប្បាយចិត្ដ ហើយសន្យាថានឹងទៅចូលរួមក្នុងថ្ងៃសម្ពោធបើកជាផ្លូវការនោះ។ ដោយឡែកតារាសម្ដែង គង់ ចន្ទស្រីមុំ និយាយថា អ្នកនាងពិតជារំភើបដែលសណ្ឋាគារ សាន់ &មូន បានអញ្ជើញអ្នកនាងទាំងគ្រួសារទៅទស្សនា និងភ្លក្សអាហារថ្មី ប្លែកៗនៅទីនោះ។
ប្រភពច្បាស់ការមួយឲ្យដឹងថា នៅថ្ងៃសម្ពោធបើកសណ្ឋាគារ SUN & MOON, Riverside ជាផ្លូវការ នឹងមានតារាល្បីៗជាច្រើនរូបទៅចូលរួម ដោយបច្ចុប្បន្នពួកគេទន្ទឹងរងចាំឲ្យតែដល់ថ្ងៃនោះប៉ុណ្ណោះ។ តារាទាំងនោះ គឺមានដូចជា៖ ឱក សុគន្ធកញ្ញា ហិន ចាន់នីរត្នន៍ រ៉េត ស៊ូហ្សាណា គង់ ច័ន្ទស្រីមុំ អេឡិច ច័ន្ទត្រា មាន សូនីតា ស្រីនា និង សៀកដែលជាVlogger ដ៏ល្បីមួយរូបក៏ត្រៀមទៅចូលរួមដែរ ដើម្បីទទួលយកនូវអ្វីដែលថ្មីៗ។
សម្រាប់តារាម៉ូដែល សម្រស់នៅតែចាំ គង់ ច័ន្ទស្រីមុំ បញ្ជាក់ថា អ្នកនាង និងគ្រួសារ ត្រូវតែទៅគេង និងសាកអាហារនៅសណ្ឋាគារនេះឲ្យបានក្នុងពេលដ៏ខ្លីខាងមុខនេះ ព្រោះមិនទាន់បើកដំណើរការជាផ្លូវការផង សណ្ឋាគារមួយនេះមានឈ្មោះល្បីបាត់ទៅហើយ ហើយអ្នកនាងក៏ជាអ្នកដែលចូលចិត្ដសាករបស់អ្វីដែលថ្មី។ ទន្ទឹមគ្នានេះ អ្នកនាងក៏បានប្រកាសប្រាប់អ្នកគាំទ្ររង់ចាំតាមដានសកម្មភាព ឬជួបអ្នកនាងដោយផ្ទាល់នៅទីនោះទៀតផង។
តាមគម្រោង សណ្ឋាគារ SUN & MOON, Riverside នឹងសម្ពោធបើកជាផ្លូវការនូវទីតាំងទី២ ស្ថិតនៅម្ដុំស្ពានអាកាសព្រះមុន្នីវង្ស រាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៣។ ក្នុងឱកាសដ៏អស្ចារ្យនេះ ប្រិយមិត្ដអាចអញ្ជើញទៅភ្លក្សរសជាតិអាហារ និងទទួលយកចំណីអារម្មណ៍ប្លែកពីសណ្ឋាគារ ព្រមទាំងបានជួបIDOL របស់បងប្អូនជាច្រើនរូបនៅក្នុងកម្មវិធីនោះទៀតផង៕