• 2023-04-10 03:11:51
  • ចម្រៀង

Full MV “ស្រឡាញ់អ្វីដែលខ្មែរមាន” ត្រូវសម្ដេចតេជោនាយករដ្ឋមន្ដ្រីកម្ពុជា យកទៅ Post ផ្ទាល់តែម្ដង

  • 2023-04-10 03:11:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ផលិតកម្ម Galaxy Navatra ទើបចេញFull MV បទ“ស្រឡាញ់អ្វីដែលខ្មែរមាន” ជាផ្លូវការ នៅរសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ នេះ។ MV ដែលមានអ្នកនិពន្ធ និងតារាចម្រៀងល្បីៗរហូតដល់ទៅ ១០រូប ដើម្បីរួមគ្នាផលិតវឡើងនេះ គឺមានគំនិតផ្ដួចផ្ដើម និងដឹកនាំដោយអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ផ្ទាល់។

ក្រោយពីបបញ្ចេញMV នេះជាផ្លូវការ គេឃើញសម្ដេច ហ៊ុន សែន ក្រសួងទេសចរណ៍ ព្រមទាំងថ្នាក់ដឹកនាំមួយចំនួនទៀតក៏បានចែករំលែកនូវបទចម្រៀងនេះដែរ។ សម្រាប់សម្ដេចតេជោ លោកចែករំលែក ហើយមានប្រសាសន៍ទៅកាន់ជនរួមជាតិថា សូមរីករាយស្ដាប់កម្សាន្ដ បទចម្រៀង កម្ពុជាធ្វើជាម្ចាស់ផ្ទះ នៃព្រឹត្ដិការណ៍ស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម គឺជាមោទកភាព និងជាមុខមាត់សម្រាប់ប្រទេស និងប្រជាជនកម្ពុជាទាំងមូលដែលបានរង់ចាំអស់រយៈ ៦៥ឆ្នាំមកហើយ។

រីឯក្រសួងទេសចរណ៍ ក៏បានបញ្ចេញសារដូចសម្ដេចនេះដែរ។ ទន្ទឹមគ្នានោះក៏មានមហាជនគាំទ្រ ហើយអ្នកខ្លះចូលទៅខមិនដោយមោទកភាពដែលបានឃើញកូនខ្មែរអាចធ្វើបាន ហើយនាំគ្នាត្រៀមរៀបចំការប្រកួតដ៏ធំនេះឡើង។ អ្នកខ្លះនិយាយថា តាមរយៈបទនេះ អាចជាផ្នែកមួយជួយបង្ហាញនូវអ្វីដែលខ្មែរមានទៅកាន់ពិភពលោក ជាពិសេសប្រតិភូ ព្រមទាំងភ្ញៀវបរទេសបានមកកម្សាន្ដនៅកម្ពុជាក្នុងឱកាសនេះ។

សូមរំលឹកថា ផលិតកម្មខ្នាតយក្ស Galaxy បានចំណាយទុនយ៉ាងសន្ធឹក ដើម្បីផលិតបទនេះឡើងតាំងពីខែមីនា ឆ្នាំ២០២៣ រហូតមកដល់ពេលនេះ ទើបប្រកាសចេញជាផ្លូវការ។ មុនចេញMV ជាផ្លូវការនេះ ផលិតកម្មបានបញ្ចេញTrailer ត្រូវបានមហាជនលាន់មាត់កោតសរសើរ ហើយទន្ទឹងរង់ចាំស្ដាប់ និងទស្សនាFull MV ឥឡូវនេះបានដូចបំណងហើយ។

ពេលនោះមិនត្រឹមល្បីតែក្នុងស្រុក សូម្បីបុគ្គលល្បីៗបរទេស និងកាសែតបរទេសខ្លះក៏បានចុះផ្សាយពីបទចម្រៀងមួយនេះដែរ។ ជាក់ស្ដែងនារីជនជាតិថៃម្នាក់ បានយកបទនេះទៅReaction យ៉ាងអស្ចារ្យ។ ប៉ុន្ដែគេនៅរង់ចាំមើលទៀតថា ក្រោយពីចេញជាផ្លូវនេះ នឹងកាន់តែល្បីល្បាញកម្រិតណាទៀត៕

ជិន សុភ័ក្ដ្រ

មតិយោបល់