/6434e26ad0368_1681187400_medium.png)
- 2023-04-10 21:32:37
- ចម្រៀង
ធ្លាយដល់ Youtuber បរទេសមួយរូបទៀតហើយ យកបទ "ស្រលាញ់អ្វីដែលខ្មែរមាន" ទៅReaction
- 2023-04-10 21:32:37
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធ្លាយដល់ Youtuber បរទេសមួយរូបទៀតហើយ យកបទ "ស្រលាញ់អ្វីដែលខ្មែរមាន" ទៅReaction
ចន្លោះមិនឃើញ
ដូចប្រិយមិត្ដបានដឹងរួចមកហើយ កាលពីម្សិលមិញនេះ ផលិតកម្ម Galaxy Navatra បានបញ្ចេញ FUll MV បទចម្រៀង “ស្រលាញ់អ្វីដែលខ្មែរមាន” ដែលត្រូវបានចាត់ទុកថាជា បទចម្រៀងមរតកប្រវត្តិសាស្ត្រសម្រាប់កម្ពុជានៅឆ្នាំ ២០២៣។ ចាប់តាំងពីចេញវីដេអូខ្លីជាលើកដំបូង បទនេះ ទទួលបានការគាំទ្រខ្លាំងពីសំណាក់មហាជនទាំងក្នុង និងក្រៅប្រទេស។
ជាក់ស្ដែងនៅថ្ងៃទី១១ ខែមេសា នេះ មាន Youtuber ក្រៅស្រុកដ៏ល្បីមួយរូបទៀតហើយ បានយកបទនេះ ទៅធ្វើ Reaction ហើយភ្ញាក់ផ្អើល និងកោតសរសើរពីប្រទេសកម្ពុជាខ្លាំងមែនទែន។ Channel Youtube ដែលមានឈ្មោះថា O Yea Bangla បានលាន់មាត់ថា “WOW” តែម្ដងគ្រាន់តែឃើញទស្សនីយភាពនៅក្បាលភ្លាម ហើយកោតសរសើរចំពោះតំបន់ទេសចរណ៍ និងប្លង់ថតនានា នៅក្នុង MV ថាស្រស់ស្អាតមិនដាច់ពីមាត់។
លើសពីនេះទៅទៀត Youtuber រូបនេះ បានកោតសរសើរទៅលើប្រសាទអង្គរវត្ត និងគុណល្បុក្កតោ ហើយក៏បាននិយាយថា រូបគាត់ស្រលាញ់គុណខ្មែរផងដែរ។ សូមជម្រាប បទចម្រៀង “ស្រលាញ់អ្វីដែលខ្មែរមាន” ត្រូវបានអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចាត់ចែងដោយផ្ទាល់ប្រជុំការងារជាមួយអ្នកនិពន្ធ និងកំពូលតារាចម្រៀងដូចជា៖ អ្នកនិពន្ធចាស់វស្សា លោក សុខ ជំនោរ អ្នកនិពន្ធនិងជាអ្នកដឹកនាំលោក ខាំ ភូរិ ឯកឧត្តម ហ៊ឹម នភា អ្នកនិពន្ធឆ្នើម ឯកឧត្តម ខេមរៈ ភារុន អ្នកនិពន្ធឆ្នើម ឧកញ៉ា យឹម តាស្រង់។
បទចម្រៀងនេះ ត្រូវបានបកស្រាយរួមគ្នាពីកំពូលតារាចម្រៀង ៤ដួង គឺកំពូលតារាចម្រៀង ឧកញ៉ា ព្រាប សុវត្ថិ កំពូលតារាចម្រៀង ឧកញ៉ា ខេមរៈ សិរីមន្ត កំពូលតារាចម្រៀង លោក ខេម និងកំពូលតារាចម្រៀងស្រីកញ្ញា តន់ ចន្ទសីម៉ា ដោយមាននារីរាំអមជិត ១ពាន់នាក់អម៕