• 2023-04-23 21:32:42
  • ព័ត៌មាន

ផ្ទុះការវែកញែកកាន់ខ្លាំង ជុំវិញវត្តមានតារាវ័យក្មេង ក្នុងក្រុមសម្ដែងប៉ាវីត

  • 2023-04-23 21:32:42
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មួយរយៈចុងក្រោយនេះ គេឃើញក្រុមសម្ដែងលោក សុគន្ធ ដេវីត ហៅប៉ាវីត បានបង្ហាញវត្តមានតារាវ័យក្មេងមួយរូបយ៉ាងភ្ញាក់ផ្អើល ខណៈដែលតារាថ្មីរូបនេះ ក្រៅពីមានសមត្ថភាពធ្វើឲ្យអ្នកលេងបណ្ដាញសង្គមចង់តាមដាន ក៏មានមុខមាត់ស្ទើរដូចគ្នាបេះបិតនឹងម្ចាស់ក្រុម ដល់ថ្នាក់គេសង្ស័យថា ក្មេងនេះ គឺជាកូនប្រុសលាក់មុខរបស់លោក សុគន្ធ ដេវីត ស្របពេលដែលមេក្រុម ក៏បកស្រាយបែបលាក់លៀម។

កុមារាដែលកំពុងផ្ទុះការជជែកវែកញែកពេញបណ្ដាញសង្គមនេះ មានឈ្មោះថា ស្ទេវិន អាយុ១៣ឆ្នាំ ហើយបើនិយាយពីសមត្ថភាពក្នុងការសម្ដែងវិញ គឺថា ហាក់ត្រូវបានបណ្ដុះទេពកោសល្យយ៉ាងម៉ត់ចត់ មុនចូលប្រឡូកក្នុងអាជីពសម្ដែង។ ជាក់ស្ដែង មិនត្រឹមតែក្នុងឃ្លីបសម្ដែងប៉ុណ្ណោះទេ គឺសូម្បីតែក្នុងសកម្មភាពផ្សេងៗដែលលោក សុគន្ធ ដេវីត និងក្មេងប្រុសស្ទេវិន បានLive ឬបានបង្ហោះរួមគ្នា គឺមានអ្នកតាមដាន និងComment ជជែកវែកវែកតែម្ដង ថាលោក សុគន្ធ ដេវីត បង្ហាញមុខកូនប្រុស ដោយសារតែអ្នកទាំងពីរក៏ហៅគ្នាឪពុកកូនៗ ហើយធ្វើឲ្យគេកាន់តែជជែកវែកញែក ថាលោកមានកូនលួចលាក់តាំងតែពីពេលណា ទើបស្ងាត់ៗកូនប្រុសវ័យធំយ៉ាងនេះទៅហើយ។

ជាមួយនឹងរឿងដ៏រសើបនេះ លោក សុគន្ធ ដេវីត នៅមិនព្រមបកស្រាយនៅឡើយទេ ចំពោះសំណួរជាច្រើនតាមបណ្ដាញសង្គមទៅកាន់រូបលោក ដោយលោកប្រាប់ថាសុំមិនទាន់បកស្រាយ ហើយសូមឲ្យប្រិយមិត្ដរង់ចាំស្ដាប់ចម្លើយពិតនៅពេលខាងមុខ ហើយអាចនឹងតេសDNA ជូនមហាជនទៀតផង ដើម្បីឲ្យច្បាស់ថា ស្ទេវិន ត្រូវជាអ្វីនឹងលោកពិតប្រាកដ៕

ជិន សុភ័ក្ដ្រ

មតិយោបល់