• 2023-04-27 20:18:24
  • ព័ត៌មាន

គៀត សុវណ្ណាឡាង និយាយពីឥរិយាបថរបស់តារាសម្ដែងប្រុស ៤ដួង ពេលជួបមុខគ្នាដូចជ្រូកពុល

  • 2023-04-27 20:18:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារាចម្រៀង និងសម្ដែងស្រីវ័យជ្រេ គៀត សុវណ្ណាឡាង នៅតែមមាញឹកក្នុងអាជីពសម្ដែង ច្រើនជាងអាជីពចម្រៀង ដោយកញ្ញានិយាយថា ប្រឡូកក្នុងអាជីពសម្ដែងច្រើនឆ្នាំមកនេះកាន់តែមានអារម្មណ៍ប្លែកពេលបានសម្ដែងជាមួយបងៗដែលជាតួអង្គប្រុសពូកែវោហារ និងលេងសើចច្រើន។

ក្នុងវ័យជាង ៣០ឆ្នាំ គៀត សុវណ្ណាឡាង គឺជាតារានៅតែមានសម្រស់ស្រស់ស្អាត ហើយមានភាពខ្មាសអៀនច្រើន ដោយកញ្ញាបញ្ជាក់ថាតាំងពីចូលប្រឡូកក្នុងអាជីពសម្ដែងមកមិនដែលថតក្នុងឈុតឱបថើប បឺតមាត់ ឬស្និទ្ធជាមួយតួប្រុសម្នាក់ណាឡើយ។ ប៉ុន្ដែកញ្ញា ចូលចិត្ដលេងសើចច្រើនជាមួយតួប្រុសប៉ុន្មាននាក់ពេលជួបមុខគ្នាពេលចេញថតម្ដងៗ។

ក្នុងឱកាសចូលរួមពិធីសម្ពោធខ្សែភាពយន្ដមួយនៅផ្សារទំនើបអ៊ីអន១ កាលពីពេលថ្មីៗ តារាស្រីរូបនេះ បានបង្ហាញសមាសភាពតួអង្គប្រុស ៤នាក់ ដែលជួបគ្នាហើយមិនដែលចេះស្ងាត់ ពោលគឺផ្ទុះសំណើចរហូតមិនថាកំពុងនៅលើឡាន ឬក្រោយឆាកត្រៀមសម្ដែងឡើយ។ អ្នកទាំង ៤នាក់ នោះ គឺមាននាយគ្រឿន នាយពាក់មី ប៊ីអាយជី និងជា សុវណ្ណនរាហ៍។

គៀត សុវណ្ណាឡាង៖ “និយាយទៅបើបានថតរឿងជាមួយគាត់វិញ…ប៉ារ៉ូលរបស់ពួកគាត់មិនដូចនៅក្នុងScript ទេ! អីចឹងអ្នកទប់បានទប់ អ្នកណាទប់អត់បានសើចផ្អើលគឹល តែខ្ញុំអត់អីទេ ព្រោះដឹងថាពួកគាត់ឲ្យតែជួបគ្នាដឹងតែមានអីមកប្លែកទៀតហើយ ដឹងតែវ៉ល់ហ្មង មិនវ៉ល់អីទេ គឺវ៉ល់សើចសប្បាយហៀរទឹកភ្នែក”។

គេសង្កេតឃើញតារាប្រុសទាំង ៤ដួង និងតារាសម្ដែងស្រី គៀត សុវណ្ណាឡាង មានឱកាសជួបគ្នាច្រើនតែក្នុងពេលសម្ដែង ហើយខ្សែភាពយន្ដដែលពួកគេសម្ដែងភាគច្រើនជាប្រភេទរឿងខ្នាតខ្លី និងខ្សែភាពយន្ដខ្នាតធំសម្រាប់ចាក់បញ្ចាំងនៅតាមរោងភាពយន្ដ។ ពេលជួបគ្នាម្ដងៗ គេឃើញតារាទាំងនេះលេងសើច ចាប់ទាញដៃគ្នាថត យ៉ាងស្និទ្ធស្នាលដូចបងប្អូន៕

ជិន សុភ័ក្ដ្រ

មតិយោបល់