• 2023-05-29 01:31:02
  • ព័ត៌មាន

​កូនខ្មែរ​យើង​ទេ! ឃើញ​ហើយ​មិន​សរសើរ​មិន​បាន តារាម៉ូដែល​រូប​នេះ ស្រស់ស្អាត និង​គួរ​ឲ្យ​ស្រឡាញ់​ណាស់

  • 2023-05-29 01:31:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​ដូច​ជា ហ្វេសប៊ុក យូធូប IG និង Tiktok ប្រហែល​ជា​ធ្លាប់​ឃើញ​យុវតី​មួយ​រូប​មាន​វ័យ​ប្រហែល ២០​ឆ្នាំ និង​មាន​ភិនភាគ​ជា​នារី​បរទេស តែ​តាម​សាវតា​របស់​នាង យុវតី​រូប​នេះ គឺ​មាន​ឈាម​ជ័រ​ខ្មែរ​យើង​ទេ។

ត្បិត​ថា គេ​ឃើញ​មុខ​លើ​បណ្ដាញ​សង្គម​ទាំង​ប៉ុន្មាន​ខាង​លើ​រឿយៗ តែ​គេ​មិន​ទាន់​ដឹង​ថាយុវតី​រាង​ស្រឡូន​រូប​នេះ​មាន​ឈ្មោះ​អ្វី ពិត​ប្រាកដ​នោះ​ទេ។ យ៉ាង​ណា​ក៏​ដោយ គេ​អាច​ស្គាល់​នាង តាម​រយៈ​គណនី​បណ្ដាញ​សង្គម​ទាំង​នោះ​ថា "Yagal Terry” ឬក៏ Terry។ នាង​គឺ​ជា​កូន​កាត់​ខ្មែរ-ចិន ដែល​មាន​ម្ដាយ​ជា​ជនជាតិ​ខ្មែរ ឪពុក​ជនជាតិ​ចិន។

Yagal Terry កើត​នៅ​ប្រទេស​កម្ពុជា តែ​បាន​ទៅ​រស់​នៅ​ធំ​ធាត់​នៅ​លើ​ទឹក​ដី​របស់​សត្វកង់ហ្គូរូ គឺ​អូស្ត្រាលី។ នាង បាន​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ខ្លាំង​ពី​ប្រិយមិត្ត​នៅ​លើ​បណ្ដាញ​សង្គម​តាម​រូប​សម្រស់​ដ៏​ស្រស់​ស្រទន់​តាម​បែប​ធម្មជាតិ​របស់​នាង ក្នុង​នោះ​បើ​ទោះ​នាង​មិន​តុបតែង​ខ្លួន ក៏​មាន​ភាព​លេច​ធ្លោ​ដែរ។ដូច្នេះ​ហើយ សម្រាប់​​អ្នក​ដែល​បាន​ឃើញ​ហើយ កម្រ​ថា​មិន​សរសើរ​ថា​នាង​ស្រស់​ស្អាត​ណាស់។

និយាយ​អំពី​អាជីព​ការងារវិញ បច្ចុប្បន្ន Yagal Terry មាន​អាជីព​ជា Content Creator នៅ​លើ​បណ្ដាញ​សង្គម ដែល​នាង​ចូល​ចិត្ត​ធ្វើ​វីដេអូ​អំពី​មុខម្ហូប ដំណើរ​កម្សាន្ត និង​សម្រស់។ ក្រៅ​ពីនេះ yagal ក៏​ជា​តារាម៉ូដែល​មួយ​រូប​ផង​ដែរ។ ដូច្នេះ​ហើយ ថ្មី​ៗ​នេះ គេ​បាន​ឃើញ​នាង ទើប​បាន​ឡើង​លើ​ក្របមុខ​ទស្សនា​វដ្ដី​ម៉ូដស្ត្រី​ល្បី​ឈ្មោះ​មួយ​របស់​អាមេរិក គឺ Harpers BAZAAR ថែម​ទៀត​ផង។

កាល​ពី​ចុង​ឆ្នាំ ២០២២ គេ​បាន​ឃើញ Yagal Terry បាន​មក​ដល់​ប្រទេស​កម្ពុជា​យ៉ាង​កម្រ និង​បាន​ធ្វើ Vlog មួយ​និយាយ​អំពី​ប្រទេស​កំណើត​របស់​នាង និង​បាន​បង្ហោះ​លើ​បណ្ដាញសង្គម ជាមួយ​ការសរសេរ Caption ខ្លី ប៉ុន្តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍​ថា I travel to Phnom Penh, Cambodia Travel to visit home មានន័យថា "ខ្ញុំ​ធ្វើ​ដំណើរ​កម្សាន្ត​មក​រាជធានី​ភ្នំពេញ ប្រទេស​កម្ពុជា ដើម្បី​មក​លេង​ផ្ទះ"។

ក្នុង​វីដេអូ Vlog នោះ Yagalប្រាប់​ថា ជា​ច្រើន​ឆ្នាំ​មក​ហើយ​នាង​​មិន​ដែល​បាន​មក​លេង​ផ្ទះ(ប្រទេស​កម្ពុជា)ទេ ហើយ​មក​លើក​នេះ គឺ​នាង​មាន​ភាព​ភ្ញាក់​ផ្អើល​យ៉ាង​ខ្លាំង​ពី​ប្រែ​មុខ​មាត់​របស់​រាជធានី​ភ្នំពេញ​ជា​បេះដូង​ប្រទេស​កម្ពុជា។ ក្នុង​ដំណើរ​កម្សាន្ត​នោះ Yagal Terry បាន​ទៅ​កម្សាន្ត​នៅ​ទី​កន្លែង​ជា​ច្រើន​មាន វត្តភ្នំ សារមន្ទីរ​ជាតិ ផ្សារ​ថ្មី ភ្នំ​ឧត្តុង្គ និង​ចុង​ក្រោយ គឺ​សៀមរាប អង្គរ​នៃ​យើង។

ដំណើរ​កម្សាន្ត​របស់​នាង​មក​កម្ពុជា ត្រូវ​បាន​ប្រិយមិត្ត​ជា​ច្រើន​សាទរ និង​ស្វាគមន៍​នាង​ត្រឡប់​មក​ផ្ទះ​ម្ដង​ទៀត ក្នុង​នោះ​អ្នក​ខ្លះ​និយាយ​លេង​ទៀត​ថា ប្រសិន​បើ​មក​កម្ពុជា​ម្ដង​ទៀត ​នៅ​ពេល​ក្រោយ សូម​ឲ្យ​ដំណឹង​គេ​ផង ព្រោះ​ពួក​គេ​ជា​អ្នក​គាំទ្រ​របស់​នាង៕

អត្ថបទ៖ ទារិកា

មតិយោបល់