- 2023-06-05 19:48:33
- ព័ត៌មាន
ថ្ងៃនេះ នាង គន្ធា ជម្រះមន្ទិលអ្នកសង្ស័យថាខ្លួនមានផ្ទះ និងបងប្អូននៅបារាំង
- 2023-06-05 19:48:33
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្ងៃនេះ នាង គន្ធា ជម្រះមន្ទិលអ្នកសង្ស័យថាខ្លួនមានផ្ទះ និងបងប្អូននៅបារាំង
ចន្លោះមិនឃើញ
ក្នុងពេលដែលអ្នកគាំទ្រខ្លះនៅតែសង្ស័យថា តារាចម្រៀងស្រី នាង គន្ធា មានផ្ទះ ឬបងប្អូននៅប្រទេសបារាំង ទើបថ្មីៗនេះកញ្ញាបានបង្ហាញរូបថត និងវីដេអូប្លែកៗស្ដីពីជីវិតរស់នៅបែបអភិជនក្នុងប្រទេសមានសេដ្ឋកិច្ចជឿនលឿនមួយ គឺបារាំង។ ប៉ុន្ដែ គន្ធា បានបញ្ជាក់យ៉ាងខ្លីតាមរយៈ Sabay នៅថ្ងៃទី៦ ខែមិថុនា នេះ។
តារាចម្រៀងស្រីប្រចាំផលិតកម្មសាន់ដេ នាង គន្ធា និយាយថា រូបកញ្ញា និងមិត្ដភក្ដិពិតជាបានបញ្ចេញរូបថត និងវីដេអូថ្មីៗក្នុងសកម្មភាពរស់នៅ និងហូបចុកក្នុងពេលបំពេញការងារនៅបារាំងពិតមែន។ ប៉ុន្ដែកញ្ញាពុំមានបងប្អូន ឬផ្ទះនៅទីនោះទេ គឺទៅទីនោះដើម្បីបំពេញការងារសិល្បៈ និងឆ្លៀតដើរលេងប៉ុណ្ណោះ។
នាង គន្ធា៖ “នៅទីនោះសប្បាយប្លែកម្យ៉ាង លើកទីមួយដែលយើងទៅស្រុកបារាំង។ខ្ញុំទៅទីនោះដើម្បីច្រៀង និងដើរលេងផង ដើម្បីស្គាល់”។
បើតាម នាង គន្ធា ក្នុងរយៈ ២ខែនៅប្រទេសបារាំង រូបនាង និងតារាផ្សេងៗទៀតដែលបានទៅសម្ដែងសិល្បៈជាមួយគ្នាបានស្គាល់តំបន់កម្សាន្ដជាច្រើន ព្រមទាំងមានឱកាសបានសម្ដែងនៅតំបន់ជាច្រើនទៀតផង។ កញ្ញា និងក្រុមតារាចម្រៀងលោក យឹង យន ត្រូវបានឃើញមានសកម្មភាពសម្ដែងសិល្បៈច្រើន និងមានរយៈពេលយូនៅបារាំង ពោលគឺចាប់តាំងពីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ រហូតមកដល់ចុងខែឧសភា៕