
- 2017-01-29 01:19:34
- ព័ត៌មាន
បងប្រុសបង្កើតស្លាប់ យ៉ែម ស្រីពេជ្រ នៅតែមិនអស់ចិត្ត
- 2017-01-29 01:19:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បងប្រុសបង្កើតស្លាប់ យ៉ែម ស្រីពេជ្រ នៅតែមិនអស់ចិត្ត
ចន្លោះមិនឃើញ
តារាសម្ដែង យ៉ែម ស្រីពេជ្រ នៅតែមិនអស់ចិត្ត និងខ្លោចចិត្តជាខ្លាំងពេលដែលបងប្រុសបង្កើតនៅសុខៗដេកស្លាប់ទាំងមិនមានមូលហេតុច្បាស់លាស់កាលពីម្សិលមិញនេះ។
យ៉ែម ស្រីពេជ្រ ប្រាប់ថា បងប្រុសនាងមិនដែលឈឺអ្វីឡើយ ថែមទាំងមានសុខភាពល្អ ហើយទើបតែអាយុ២៣ឆ្នាំ ហេតុអ្វីនៅសុខៗដេកស្លាប់បែបនេះ។ នាងប្រាប់ថាពិតជាមិនអាចទទួលបាននូវរូបភាពតក់ស្លុតបែបនេះបានឡើយ ប៉ុន្តែនាងត្រូវតែរឹងមាំ។
“ម៉ាក់ខ្ញុំយំរហូត គាត់ពិបាកក្នុងការមើលឃើញរូបភាពបងខ្ញុំដេកស្លាប់បែបនេះ។ និយាយទៅខ្ញុំមិនរឹងមាំទេពេលដែលគ្រួសារជួបរឿងបែបហ្នឹង តែខ្ញុំត្រូវតែរឹងមាំ ពេលនេះម៉ាក់កំពុងតែខូចចិត្តខ្លាំង បើខ្ញុំទន់ខ្សោយ គ្មានអ្នករៀបចំ និងមើលថែម៉ាក់ទេ។ បើយំ ក៏លួចយំមិនឲ្យម៉ាក់ឃើញដែរ"។
តួស្រីក្នុងរឿង "កំណត់ហេតុនាងនាថ" បានឲ្យដឹងទៀតថាកាលបីយប់ថ្ងៃសែនចិនបងប្រុសនាងមិនមានអាការៈណាមួយបញ្ជាក់ថាលោកមានជំងឺឡើយ លុះមកដល់ព្រឹកថ្ងៃ ២៨ ស្រាប់តែដាស់មិនភ្ញាក់ បង្កឲ្យមានភាពភ្ញាក់ផ្អើលតែម្តង ដោយនាងអះអាងថាសូម្បីតែគ្រូពេទ្យក៏ទាន់អាចសន្និដ្ឋានថាបងប្រុសនាងស្លាប់ដោយមូលហេតុអ្វីឡើយ។
ពេលនេះសពបងប្រុសទី២ របស់ យ៉ែម ស្រីពេជ្រ កំពុងតម្កល់ធ្វើបុណ្យតាមប្រពៃណី នៅភូមិជ្រៃកោង សង្កាត់ចោមចៅ រាជធានីភ្នំពេញ៕