
- 2017-03-17 03:14:47
- ព័ត៌មាន
កំពុងតែហាត់ប្រាណៗ ជា សុវណ្ណនរាហ៍ ខ្យល់គរកណ្ដាលផ្លូវ កុំតែមានគេជួយទាន់ កុំអី...
- 2017-03-17 03:14:47
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កំពុងតែហាត់ប្រាណៗ ជា សុវណ្ណនរាហ៍ ខ្យល់គរកណ្ដាលផ្លូវ កុំតែមានគេជួយទាន់ កុំអី...
ចន្លោះមិនឃើញ
តារាសម្ដែងស្រស់សង្ហា ជាសុវណ្ណនរាហ៍ បានបង្ហោះសារមួយលើគណនីហ្វេសប៊ុករបស់ខ្លួនថា លោកបានខ្យល់គរកាលពីព្រឹកមិញនេះនៅស្តាតអូឡាំពិក។
សារនោះនិយាយថា៖ "ហាត់កីឡានៅស្តាតអូឡាំពិកមិញ ហាត់លើសកំរិតខ្យល់គរកណ្ដាលផ្លូវ វីសគាំង បានអ៊ុំប្រុសម្នាក់អត់ដែលស្គាល់ជួយសំរួលសរសៃអោយអរគុណអ៊ុំខ្លាំងមែនទែន ទៅពេទ្យគេថាឈាមស លើស ឈាមក្រហមពេទ្យអោយ ញ៉ាំអាហារប៉ូវ(ឈាម) ហាត់កីឡាអោយបានច្រើន"។
ជុំវិញបញ្ហាខាងលើសាមីខ្លួនប្រាប់ Sabay ថា ៖ "ដោយសារតែម្សិលមិញនេះ ខ្ញុំបានទៅលេងបាល់នៅស្តាតអូឡាំពិកនៅពេលថ្ងៃ ហើយក្ដៅពេកទើបមានទៅបែបនេះ តែឥឡូវនេះអត់អីទេ ខ្ញុំកំពុងលេងបាល់ទៀតហើយនៅស្ដាតអូឡាំពិក"។
សុវណ្ណនរាហ៍ បញ្ជាក់ទៀតថា លោកក៏បានទៅពិនិត្យ និងទទួលថ្នាំព្យាបាលពីមណ្ឌលសុភាពរួចដែរ។ តួប្រុសក្នុងរឿង "៣០ថ្ងៃ" បញ្ជាក់ថា នេះមិនមែនជាលើកទីមួយទេ ព្រោះកាលពីប្រមាណ១ឆ្នាំមុន លោកក៏ធ្លាប់មានអាការៈបែបនេះដែរ៕