
- 2017-03-20 19:44:05
- ព័ត៌មាន
ថ្មីទៀត ម៉ោញ សារ៉ាត់ អះអាងថាមិនមែនជាឪពុក Maddox ឡើយ!
- 2017-03-20 19:44:05
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីទៀត ម៉ោញ សារ៉ាត់ អះអាងថាមិនមែនជាឪពុក Maddox ឡើយ!
ចន្លោះមិនឃើញ
យប់មិញនេះ លោក ម៉ោញ សារ៉ាត់ ដែលសារព័ត៌មាន The Sun បានផ្សាយថាជាបុគ្គលដែលប្តឹងទាមទារសិទ្ធិចិញ្ចឹម Maddox ពី Angelina Jolie បានចេញមុខទាត់ចោលព័ត៌មានទាំងឡាយភ្ជាប់រូបលោកជាមួយករណី Maddox និង Jolie។
ដោយលោកបានឆ្លើយតបទៅកាន់វិទ្យុបារាំង RFI ម៉ោញ សារ៉ាត់ ដែលជាអតីតប្រធានអង្គការទស្សនៈខ្មែរដើម្បីអភិវឌ្ឍន៍ រូបនេះ ក៏បានអះអាងទៀតថា លោកមិនមែនជាឪពុករបស់ Maddox ឡើយ ហើយក៏មិនបានទាមទារសិទ្ធិចិញ្ចឹមកូនអ្វីដែរ។
លោកបានលើកឡើងទៀតថា លោកពិតជាមានការភ្ញាក់ផ្អើល ហើយអស់សំណើចដែរ ចំពោះព័ត៌មានទាំងឡាយ ព្រោះលោកមិនបានផ្ដល់ព័ត៌មានណាមួយទៅកាសែត The Sun របស់អង់គ្លេសនេះទេ ហើយលោកក៏ឆ្ងល់ដែរថាគេបានប្រភពពីណាមក។
បុរសដែលរងការចោទប្រកាន់ខាងលើ បន្តថា សម្រាប់លោកមិនជាបញ្ហាអ្វីទេ តែលោកខ្លាចប៉ះពាក់ដល់កេរ្តិ៍ឈ្មោះរបស់ Angelina Jolie ព្រោះលោក ក៏ធ្លាប់ជាមិត្តនឹងគ្នាដែរដោយកាលពីមុននោះលោកជាប្រធានអង្គការ ហើយតារាហូលីវូដរូបនេះ ជាម្ចាស់ជំនួយរបស់លោក។
បន្ថែមពីលើនេះ ដោយនិយាយដល់ទំនាក់ទំនងលោក និងម្ដាយកូនចិញ្ចឹមមួយគូនេះ លោក សារ៉ាត់ បញ្ជាក់ថា ខ្លួនគ្រាន់ជាអ្នករត់ការណ៍ផ្លូវច្បាប់ដើម្បីប្តូរឈ្មោះរបស់ Maddox ពី វិបុល ជីវ័ន្ត ទៅជា Maddox Jolie ប៉ុណ្ណោះ នៅតុលាការខេត្តបាត់ដំបង ក្នុងឆ្នាំ២០០៣។ ក្រៅពីនេះ លោកក៏មិនបានស្គាល់ច្បាស់ពីឪពុកម្ដាយរបស់ Maddox ដែរ។
ដូច្នេះជាថ្មីម្ដងទៀត លោកសុំបដិសេធទាំងស្រុង រាល់ព័ត៌មានដែលកើតឡើង និងស្នើប្រិយមិត្តលើបណ្ដាញសង្គម គួរតែតាមឲ្យដល់ឬសគល់នៃសាច់រឿង មុនធ្វើការរិះគន់នរណាម្នាក់ ក៏ដូចជារូបលោកផ្ទាល់៕