_medium.jpg)
- 2017-04-02 23:10:29
- ភាពយន្ត
អ៊ុន សិទ្ធា និង រីយ៉ា ឌឺដងដាក់គ្នាបាត់ហើយមិនទាន់ចេញថតផង(វីដេអូ)
- 2017-04-02 23:10:29
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
អ៊ុន សិទ្ធា និង រីយ៉ា ឌឺដងដាក់គ្នាបាត់ហើយមិនទាន់ចេញថតផង(វីដេអូ)
ចន្លោះមិនឃើញ
នៅព្រឹកមិញនេះទូរទស្សន៍ប៉ុស្តិ៍លេខ៥បានធ្វើពិធីក្រុងពាលីរឿងភាគ "ជីវិតនាងរចនា" នៅសណ្ឋាគារ សូហ្វីតែល ។តួឯកប្រុសស្រីក្នុងរឿងនេះគឺលោក អ៊ុន សិទ្ធា និង កញ្ញា រីយ៉ា ។ តែអ្វីដែលគួរឲ្យចាប់អារម្មណ៍រឿងនេះមិនទាន់ចេញថតផងតួប្រុស និងតួស្រីកាច់កុងគ្នាមុនបាត់ទៅហើយ។
ភាពកាច់កុងរវាង អ៊ុន សិទ្ធា និង រីយ៉ា គឺជាឈុតឆាកសម្ដែងក្រៅឆាកមួយក្នុងរឿង "ជីវិតនាងរចនា" ដើម្បីពញ្ញាក់អារម្មណ៍ទស្សនិកជនមុនពេលចេញថត ដោយអ្នកទាំងពីសម្លក់សម្លឹងដាក់គ្នាទៅវិញទៅមក ដោយតួឯកប្រុស មានចិត្តប្រចណ្ឌទៅលើតួស្រីដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ខ្លួន តែតួស្រីមិនខ្លាចរអាតួប្រុសឡើយត។
រឿង "ជីវិតនាងរចនា" គឺជាខ្សែភាពយន្តភាគលើកទី១ ដែលស្រីស្អាត រីយ៉ា និង កំលោះសង្ហារ អ៊ុន សិទ្ធា បានប៉ះគ្នា។ រីយ៉ា និយាយថា៖"ខ្ញុំពិតជាមានអារម្មណ៍រំភើប និងសប្បាយរីករាយ យ៉ាងខ្លាំងដែលបានសម្ដែងជាមួយគាត់(សិទ្ធា) ព្រោះគាត់ជាបុរសម្នាក់ដែលស្រស់សង្ហារ ជា Idol របស់ខ្ញុំមួយរូប និងជាសិល្បៈរៀមច្បងដែលខ្ញុំគោរពស្រឡាញ់"។
ចំណែកឯ សិទ្ធា វិញក៏មិនខុសពី រីយ៉ា ប៉ុន្មានដែរ លោកបាននិយាយថា "បាទខ្ញុំក៏មានអារម្មណ៍មិនខុសពីគាត់ប៉ុន្មានដែរ ទោះបីគាត់ជាសិស្សប្អូនរបស់ខ្ញុំតែការសម្ដែងរបស់គាត់ មិនចាញ់រៀមច្បងសិល្បៈប៉ុន្មានឡើយ ត្រង់ឈុតយំគាត់អាចយំចេញទឹកភ្នែក ដោយមិនបានប្រើឧបករណ៍ជំនួយឡើយ និយាយទៅគាត់អាចសម្ដែងបានច្រើនយ៉ាង"។
លោក ស៊ិន សុផាត ប្រធានគណៈកម្មការត្រួតពិនិត្យការចាក់ផ្សាយទូរទស្សន៍ប៉ុស្តិ៍លេខ៥ បានមានប្រសាសន៍ថា ខ្សែភាពយន្តភាគ រឿង "ជីវិតនាងរចនា" គឺជាភាពយន្តភាគទី៦របស់ទូរទស្សន៍ប៉ុស្តិ៍លេខ៥ ដែលមាន៣០ និងចាប់ផ្ដើមចេញថតចាប់ពីថ្ងៃស្អែកនេះ។ រឿងនេះចូលរួមសម្ដែងដោយ លោក អ៊ុន សិទ្ធា កញ្ញា រីយ៉ា កញ្ញា ជេស៊ី និងតារាសម្ដែងប្រុសស្រីជាច្រើនរូបទៀត៕