
- 2017-04-03 00:33:27
- ព័ត៌មាន
សិល្បៈខ្មែរអ្វីខ្លះ សម្តែងនៅបុណ្យភូមិឆ្នាំនេះ? (វីដេអូ)
- 2017-04-03 00:33:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សិល្បៈខ្មែរអ្វីខ្លះ សម្តែងនៅបុណ្យភូមិឆ្នាំនេះ? (វីដេអូ)
ចន្លោះមិនឃើញ
ឆ្នាំនេះជាឆ្នាំទី៤ហើយដែលបុណ្យភូមិ បានប្រារព្ធឡើង (ឆ្នាំនេះ នៅវត្តទួលក្រសាំង ថ្ងៃទី៧-៩ មេសា) ដែលនាំយកមកនូវភាពសប្បាយរីករាយតាមទំនៀមទម្លាប់ប្រពៃណីបុណ្យចូលឆ្នាំខ្មែរយើង។ ប៉ុន្តែជារៀងរាល់ឆ្នាំ បុណ្យភូមិ មិនដែលភ្លេចទេនូវការនាំមកជូននូវទស្សនីយភាពសិល្បៈខ្មែរចម្រុះជាច្រើន រយៈពេល ៣ ថ្ងៃ មិនថាព្រឹក រសៀល ឬយប់ទេ។
ជាក់ស្តែងឆ្នាំនេះ បុណ្យភូមិ នឹងមានការបង្ហាញទម្រង់សិល្បៈយីកេ សាច់រឿងថ្មីដែលមិនធ្លាប់មានពីមុនគឺរឿង កាកី សម្រាប់យប់ថ្ងៃទី១ ការសម្តែងរបាំបុរាណរបស់សមាគមសិល្បៈ សូភីលីន នៅយប់ថ្ងៃទី២ និង ល្ខោនស្រមោលស្បែកធំនៅយប់ថ្ងៃទី៣។ ក្រៅពីនេះ ពេលព្រឹក និងរសៀល ក៏មានរបាំជាច្រើនទៀត ដូចជា របាំត្រុដិ របាំក្ងោកប៉ៃលិន របាំគោះត្រឡោក ចាប៉ីដងវែង ពិន ជាដើម។
ដូចនេះ ចង់ដឹងថាមូលហេតុអ្វីបានជា បុណ្យភូមិ តែងមានការសម្តែងសិល្បៈ ហើយតើសិល្បៈ ក៏ដូចជាសិល្បករបុរាណខ្មែរមានតម្លៃប៉ុណ្ណាសម្រាប់វប្បធម៌របស់ជាតិខ្មែរយើង សូមទស្សនាវីដេអូខាងក្រោមនេះ៖