
- 2017-04-07 01:52:18
- ព័ត៌មាន
ខ្លាំងមិនធម្មតា! ការប្រគំតន្ត្រី Britney Spears សូម្បីថ្ងៃបោះឆ្នោតអ៊ីស្រាអែល ក៏មិនហ៊ាននៅទើសមុខដែរ
- 2017-04-07 01:52:18
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ខ្លាំងមិនធម្មតា! ការប្រគំតន្ត្រី Britney Spears សូម្បីថ្ងៃបោះឆ្នោតអ៊ីស្រាអែល ក៏មិនហ៊ាននៅទើសមុខដែរ
ចន្លោះមិនឃើញ
Britney បានកំណត់ថ្ងៃដើម្បីប្រគំតន្ត្រីលើកដំបូងនៅអ៊ីស្រាអែល នៅថ្ងៃទី ៣ ខែកក្កដានេះ ដែលនឹងធ្វើនៅ ឧទ្យាន Tel Aviv's Hayarkon Park។ បន្ទាប់មក ការប្រគំតន្ត្រីនេះ ក៏មានឥទ្ធិពលយ៉ាងខ្លាំង ដែលជាហេតុធ្វើឲ្យ ប៉ះពាល់ដល់ការបោះឆ្នោតជ្រើសរើសបេក្ខជនជាលើកដំបូងរបស់គណបក្សការងារ។
ហេតុដូច្នេះហើយ ការបោះឆ្នោតនេះ នឹងលើកទៅថ្ងៃទី ៤ វិញ ដែលដំបូង គឺដាក់នៅថ្ងៃទី ៣។ គណៈកម្មាធិការបោះឆ្នោតរបស់គណបក្សនេះ បានលើកឡើងថា ការសម្រេចចិត្តនេះ គឺពឹងផ្អែកទៅលើ ការព្រួយបារម្ភ អំពីការកកស្ទះចរាចរណ៍ ដែលបណ្ដាលមកពី ហ្វូងមនុស្សដែលនឹងទៅទស្សនាការប្រគំតន្ត្រីនេះ ដែលធ្វើឲ្យអ្នកបោះឆ្នោតមិនអាចធ្វើដំណើរទៅដល់កន្លែងបោះឆ្នោតបាន។
ហើយដោយសារតែមានបញ្ហាកង្វះសន្តិសុខផងទៀតនោះ វាអាចធ្វើឲ្យមានការលំបាកខ្លាំង នេះបើតាមសារព័ត៌មាន Times of Israel៕