
- 2017-04-12 01:59:23
- ព័ត៌មាន
រំជួលចិត្តខ្លាំង ពេលបានឮពាក្យមួយឃ្លាពីព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ
- 2017-04-12 01:59:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រំជួលចិត្តខ្លាំង ពេលបានឮពាក្យមួយឃ្លាពីព្រឹទ្ធាចារ្យចាប៉ីដងវែង គង់ ណៃ
ចន្លោះមិនឃើញ
"ខ្ញុំលែងបារម្ភថា ចាប៉ីដងវែងនឹងត្រូវបាត់បង់ហើយ ព្រោះឥឡូវនេះចាប៉ីដងវែងខ្ញុំបានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោកហើយ"។ នេះជាសម្ដីមួយឃ្លាបង្កប់ទៅដោយអត្ថន័យដ៏ជ្រាលជ្រៅ ពីលោកតា គង់ ណៃ ព្រឹទ្ធាចារ្យចាប៉ីដងវែង និងជាមរតកមនុស្សរស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក្រោយពេលចាប៉ីដងវែង ត្រូវបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីចុងឆ្នាំ២០១៦។
ព្រឹទ្ធាចារ្យចាប៉ីដងវែង វ័យចំណាស់ល្បីល្បាញបំផុតក្នុងប្រទេសកម្ពុជា បន្តទាំងអារម្មណ៍រំភើបបន្តទៀតថា៖ ខ្ញុំកាន់តែចាស់ហើយ ខ្ញុំមិនអាចលេងចាប៉ីរហូតបានទេ ពេលដឹងថាចាប៉ីដងវែង បានចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក ខ្ញុំរំភើបណាស់ ព្រោះពេលខ្ញុំស្លាប់ទៅ ខ្ញុំលែងព្រួយបារម្ភហើយ។
លោកតា គង់ ណៃ ធ្លាប់បានលើកឡើងទៀតថា ជាមោទនភាពដែលចាប៉ីដងវែងក្លាយជាសម្បត្តិបេតិកភណ្ឌមនុស្សជាតិ ហើយកាន់តែរំភើបខ្លាំងនៅពេលដែលមានចាប៉ីដងវែងធំបំផុតក្នុងប្រទេសកម្ពុជា។ លោកតា គង់ ណៃ បានសំណូមពរទៅកាន់កូនខ្មែរគ្រប់រូបបណ្ដុះចិត្តស្រឡាញ់អ្វីដែលជាសម្បត្តិវប្បធម៌ជាតិ ព្រោះបើអស់ពីលោកតាទៅ មានតែកូនខ្មែរជំនាន់ក្រោយនេះហើយជាអ្នកបន្ត។
គួររំលឹកផងដែរថា ចាប៉ីដងវែងបានបញ្ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០១៦៕