• 2017-04-14 00:45:41
  • ព័ត៌មាន

ឆាក Concert ដ៏​ធំ​នៅ​ឆ្នេរ​អូរ​ឈើ​ទាល រៀប​ចំ​រួច​ស្រេច ត្រៀម​រាំ​យប់​នេះ

  • 2017-04-14 00:45:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឆាក​ប្រគំ​តន្ត្រី និរតី​សង្ក្រាន្ត GANZBERG​ UBER​ CONCERT ​ដ៏​ធំ​នៅ​ឆ្នេរ​អូរ​ឈើ​ទាល ខេត្ត​កំពង់សោម ទើប​ដំឡើង​រួច​រាល់​កាល​ពី​ព្រឹក​មិញ​នេះ ខណៈពេល​នេះ​ក្រុម​ការងារ​កំពុង​រៀបចំ​តេស្ត​ប្រព័ន្ធ​ភ្លេង ​សំឡេង និង​ភ្លើង។

តារា​ល្បីៗ​របស់​ហង្សមាស នឹង​ច្រៀង​បទ​ចម្រៀង​ថ្មីៗ​ញាក់​កន្ត្រាក់​អារម្មណ៍​ពេញ ៣ យប់ ចាប់​ពី​ថ្ងៃ​ទី ១៤ ដល់ ១៦ មេសា ក្នុង​នោះ​មាន ​ឱក សុគន្ធ​កញ្ញា ណុប បាយ៉ារិទ្ធ ពេជ្រ សោភា ជី ដេវីត ឆន សុវណ្ណរាជ សុគន្ធ នីសា សុខ សីឡាលីន ទេព បូព្រឹក្ស វី ឌីណែត និង​លោក​ នី រតនា។

បើ​មក​លេង​កំពង់សោម កុំ​ភ្លេច​ណា​ចូល​រួម​មើល​ការ​ប្រគំ​តន្ត្រី​នេះ​ណា៎ សម្បូរ​តែ​ idol ផង! អ្នក​មិន​បាន​មក អាច​ទស្សនា​ការ​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍ ហង្សមាស ចាប់​ពី​ម៉ោង ៨ យប់​ត​ទៅ៕

អត្ថបទ៖ លី សុផាត

មតិយោបល់