• 2017-04-15 18:52:53
  • ព័ត៌មាន

អស់ទាស់! តារា​ថៃ រាំ​វង់​ខ្នាត​ធំ​ជាមួយ ដួង វីរៈសិទ្ធ យ៉ាង​ពិសេស (វីដេអូ)

  • 2017-04-15 18:52:53
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យប់មិញតារា​ចម្រៀង ដួង វីរៈសីទ្ធ និង តារា​ថៃ ហ្វៀម រ៉ាត់ថាភូមិ បាន​សហការ​គ្នា​យ៉ាង​ពិសេស​ដើម្បី​ Surprise អ្នក​គាំទ្រ ជាមួយ​បទ​ចម្រៀង​ប្រជាប្រិយ​ខ្មែរ នៅ​លើ​ឆាក​តន្ត្រី Anchor Beach Carnival 2017។

លោក Film Rattapoom ដែល​ជា​តារា​សំដែង និង តារា​ចម្រៀង​របស់​ព្រះរាជាណាចក្រ​ថៃ​មិន​ត្រឹម​តែ​​បាន​មក​ផ្ដល់​ភាព​រីករាយ​ដល់​​អ្នក​គាំទ្រ​ខ្មែរ​ប៉ុណ្ណោះ​ទេ គឺ​ក៏​បាន​ចូល​រួម​អបអរសាទរ​ថ្ងៃ​ទី​២​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​​ប្រពៃណី​ខ្មែរ​ដោយ​ការ​រាំ​ចង្វាក់​ប្រពៃណី​ជាតិ​ខ្មែរ​ជាមួយ​នឹង​ តារា​ចម្រៀង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​គឺ​​​​​​​​​ ដួង វីរៈសិទ្ធ៕

តោះ​ទស្សនា​ការ​សម្ដែង​របស់ ដួង វីរៈសីទ្ធ និង តារា​ថៃ ហ្វៀម រ៉ាត់ថាភូមិ ទាំង​អស់​គ្នា៖

អត្ថបទ៖ Samedy

មតិយោបល់