
- 2017-04-25 02:10:22
- ភាពយន្ត
ក្រសួងបិទការងារសិល្បៈ ដេនី ក្វាន់ ចុះភាពយន្តមួយដែលនាងបានចូលរួមសម្ដែងហើយ គិតម៉េចវិញ?
- 2017-04-25 02:10:22
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រសួងបិទការងារសិល្បៈ ដេនី ក្វាន់ ចុះភាពយន្តមួយដែលនាងបានចូលរួមសម្ដែងហើយ គិតម៉េចវិញ?
ចន្លោះមិនឃើញ
បន្ទាប់ពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ បានដាក់តារាសម្ដែងស្រី ដេនី ក្វាន់ ក្នុងបញ្ជីខ្មៅរយៈពេល១ឆ្នាំ ដោយសារនាងផ្គើននឹងសេចក្ដីណែនាំឲ្យស្លៀកពាក់សមរម្យ និង សក្ដិសមជាសិល្បការិនីខ្មែរ ពេលនេះអ្នកតំណាងផលិតកម្ម ផលិតរឿងថ្មីរបស់នាងចេញមុខបកស្រាយ ថាតើប៉ះពាល់ ឬអត់។
លោក សែម វិសាល អ្នកតំណាងផលិតកម្ម Wonder Film បានលើកឡើងថា ដំបូងឡើយ លោក និងក្រុមការងារខ្វល់ចិត្តដូចគ្នាពេលលឺដំណឹងនេះ ប៉ុន្តែពេលនេះ លោកបានទទួលដំណឹងច្បាស់ការ១០០% ហើយ ថារឿង "ផ្ទះចិញ្ចឹមខ្មោច" នោះមិនមានបញ្ហាប៉ះពាល់អ្វីនោះទេ ។
“រឿងយើងអត់មានបញ្ហាទេ ព្រោះយើងចេញថតតាំងពី ០១.០១.២០១៦ មកម្លេះ គឺសកម្មភាពរបស់យើងបានធ្វើមុនសេចក្ដីប្រកាសរបស់ក្រសួង ដូច្នេះហើយគឺយើងនៅតែបញ្ជាំងបានដោយមិនល្មើស" លោកបន្ត។
លោក បន្ថែមថាទោះបីជារឿង "ផ្ទះចិញ្ចឹមខ្មោច" មិនបានជាប់ភ្លើងក្រហមក្ដី តែក្រសួងនឹងតាមដានបន្ថែមទៅលើសាច់រឿង ប្រសិនបើផលិតកម្មតម្រូវឲ្យ ដេនី ក្វាន់ ថតឈុតស្រើបស្រាលនោះ នឹងមានបញ្ហាដដែល។ "អត់ផងក្នុងរឿងនេះ ដេនី សម្ដែងជានារីសុភាពរាបសារហើយគ្មានឈុតណាដែលបង្ហាញពីភាពស្រើបស្រាលឡើយ" លោកបញ្ជាក់។
ចំណែកលោក ឆាយ បូរ៉ា ជាប្រធានសមាគមភាពយន្ត បានបញ្ជាក់នៅក្នុងអង្គប្រជុំពិសេសទាក់ទងនឹង ដេនី ក្វាន់ ថា កាលដែលផ្ដល់ផលវិជ្ជមានសម្រាប់រឿង "ផ្ទះចិញ្ចឹមខ្មោច" របស់ផលិតកម្ម Wonder Film គឺជារឿងយុត្តិធម៌បំផុតសម្រាប់ផលិតករ និង ផលិតកម្ម ព្រោះមុនពេលចេញថតម្ដងៗផលិតកម្មត្រូវសុំទិដ្ឋាការពីក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ អំឡុងពី៤ខែទៅ១ឆ្នាំ ទើបអាចដំណើរការថតបាន។ មិនត្រឹមតែប៉ុណ្ណោះការផ្ដល់ផលល្អបែបនេះ ក៏ធ្វើឲ្យផលិតករមានកម្លាំងចិត្តសម្រាប់ផលិតបន្តផងដែរ៕