
- 2017-05-05 18:13:27
- ភាពយន្ត
មិនធម្មតា! ៣ឈុតនេះឈឺចាប់ដល់ថ្នាក់ យឹម សម្បត្តិ បំភ្លេចមិនបាន
- 2017-05-05 18:13:27
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! ៣ឈុតនេះឈឺចាប់ដល់ថ្នាក់ យឹម សម្បត្តិ បំភ្លេចមិនបាន
ចន្លោះមិនឃើញ
ក្រោយបញ្ចប់ការសម្ដែងភាពយន្តភាគដែលដកស្រង់ចេញពីប្រលោមលោកដ៏ល្បី "មន្តស្នេហ៍លេខា" យឹម សម្បត្តិ ប្រាប់ថា មាន៣ឈុតដែលធ្វើឲ្យលោកឈឺចាប់ដក់ជាប់ក្នុងចិត្ត និងស្រលាញ់យ៉ាងខ្លាំង។
ជាតួឯកព្រាននារី ញ៉ែ និងរំលោភស្រីមិនរើសមុខ យឹម សម្បត្តិ លើកឡើងថា៖ "បើនិយាយពីឈុតដែលបងចូលចិត្តក្នុងរឿងនេះ គឺមានច្រើន តែបើនិយាយពីឈុតដែលបងស្រលាញ់បំផុតគឺមាន៣"។
"ទី១គឺឈុតដែលបងបែកគ្នាជាមួយកេន្នី(ម៉ៅ គីមធីតា) នៅក្នុងក្លឹបមួយដែលមនុស្សស្រីសុំយើងបែកហើយទៅដោយមិនបកក្រោយអីចឹងធ្វើឲ្យបងឈឺចិត្តដែរត្រង់ហ្នឹង"។ តួសេនី ថ្លែង។
ចំណែកឈុតទី២វិញ លោកបញ្ជាក់ថា ជាឈុតដែលដឹងថាសង្សារចាស់រៀនវិទ្យាល័យបានទៅស្រលាញ់គ្នាជាមួយបងប្រុសខ្លួន ហើយលោកថាឈុតនេះ ធ្វើឲ្យលោកពិបាកខ្លាំងក្នុងការប្រើអារម្មណ៍ឲ្យចូលតួ។
ឈុតដែលដក់ជាប់ក្នុងចិត្តចុងក្រោយគឺ ត្រង់វគ្គដែលកំពុងស្រលាញ់គ្នាជាមួយលក្ខិណា(សម្ដែងដោយ ភិន សុដាលីស) ហើយនាងសារភាពប្រាប់ថា នាងក៏ស្រីរបស់ចេតនាដែរ។ "ត្រង់ឈុតមួយហ្នឹង ធ្វើឲ្យបងឈឺចាប់ខ្លាំងហើយពិបាកធ្វើចិត្តមែនទែន"។ លោក បញ្ជាក់។
ទស្សនា Trailer រឿង៖