
- 2017-05-05 22:36:51
- ភាពយន្ត
ទេពមច្ឆា Jun Ji Hyun ប៉ះកំលោះសង្ហា Lee Min Ho នៅប៉ុស្ដិ៍ហង្សមាស ឆាប់ៗ
- 2017-05-05 22:36:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទេពមច្ឆា Jun Ji Hyun ប៉ះកំលោះសង្ហា Lee Min Ho នៅប៉ុស្ដិ៍ហង្សមាស ឆាប់ៗ
ចន្លោះមិនឃើញ
សម្រាប់អ្នកគាំទ្ររឿងកូរ៉េប្រាកដជាស្គាល់ច្បាស់កំពូលតារាភាពយន្តកូរ៉េ Lee Min Ho និងភាពយន្តដ៏ល្បីកក្រើកដែលទើបបញ្ចាំងថ្មីៗនេះនៅទូរទស្សន៍កូរ៉េ គឺរឿង "The Legend of the Blue Sea" ។ឥលូវនេះ ហង្សមាសទទួលសិទ្ធិផ្តាច់មុខបញ្ចាំងរឿងភាគល្បីរបស់កូរ៉េមួយនេះ ក្រោមចំណងជើងជាភាសាខ្មែរថា "ទេពមច្ឆាឆ្លងជាតិ" ។
ខ្សែភាពយន្តភាគដ៏ល្បីកក្រើកខាងលើ នឹងបញ្ចាំងក្នុងពេលពេលឆាប់ៗនេះ នៅលើកញ្ចក់ទូរទស្សន៍ហង្សមាស HDTV និងរស្មីហង្សមាស HDTV ។ Lee Min Ho គឺជាតួឯកប្រុស រីឯ Jun Ji Hyun ដែលជាតារាស្រីដ៏ល្បីក្នុងវិស័យភាពយន្តកូរ៉េ ដើរតួជា នាងមច្ឆា ត្រូវគេចាប់បាន ហើយរស់នៅក្នុងពិភពមនុស្ស។
ភាពយន្តភាគបែបព្រេងនិទានដែលជាការត្រលប់វិញរបស់ Lee Min Ho និង Jun Ji Hyun នៅក្នុងពិភពថ្មីនេះ តួឯកប្រុសបានបង្រៀននាង ពីវិធីរស់នៅជាមនុស្ស មិនតែប៉ុណ្ណោះនាងក៏មានវេទមន្តសម្រាប់ជួយការពារខ្លួនខ្លះដែរ។ តើស្នេហារវាង នាង និង Lee Min Ho ល្អមើលយ៉ាងណា សូមរង់ចាំទាំងអស់គ្នា។
ទស្សនា trailer នៅទីនេះ៖