• 2017-05-13 05:50:12
  • ព័ត៌មាន

ថ្មីបំផុត! វីដេអូកូនប្រុស នាយហុងដា សារភាពសម្លាប់ម្ដាយចេញហើយ

  • 2017-05-13 05:50:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យោងតាមវីដេអូរបស់ក្រុមរាជអាវុធហត្ថភ្នំពេញ កូនប្រុសបង្កើតរបស់នាយ ហុងដា ដែលមានឈ្មោះ អឿន សុខខេន ហៅ និច បានសារភាពថាខ្លួនពិតជាបានធ្វើទង្វើអត្តឃាតទៅលើម្ដាយចុងរបស់ខ្លួនមែន។

“មែន!” នេះជាចម្លើយដែលជនសង្ស័យបានសារភាពទៅកាន់រាជអាវុធហត្ថខណ្ឌដង្កោនូវសំណួរថា“ប្អូនបានសម្លាប់ម្ដាយចុងរបស់ខ្លួនពិតប្រកដមែនអត់?” នៅ​មុន​នេះ​បន្តិច។

ជនសង្ស័យរូបនេះបានរៀបរាប់ពីសកម្មភាពថា ខ្លួនបានជួនជនរងគ្រោះដែលជាម្តាយចុងទៅប៉ុស្ត៍អាស៊ីអាគ្នេយ៍នៅម៉ោង៦ល្ងាចដើម្បីសម្ដែង ហើយយប់ឡើងម្ដាយចុងត្រឡប់មកខុនដូវិញ។ ក្រោយមកបុរសម្នាក់នេះបានធ្វើសកម្មភាពដោះយកគ្រឿងអលង្ការដែលរួមមានកងដៃ ចិញ្ចៀន នៅក្នុងបន្ទប់ផ្ទាល់របស់នាងក្រោយពេលនាងដេកលក់។ បន្ទាប់ពីនាងភ្ងាក់ជនសង្ស័យរូបនេះបានយកខ្សែឆ្នាំអ៊ុតរឹតកសម្លាប់នាង ហើយក៏រត់គេចខ្លួនជាមួយស្រីស្នេហ៍តែម្ដង។

កូនប្រុសនាយហុងដា បញ្ជាក់ច្បាស់ថា មូលហេតុដែលកើតឲ្យមានអំពើរឃាតកម្មនេះគឺដោយសារត្រូវការលុយដើម្បីទិញថ្នាំ ដែលរូបលោកជាក្មេងម្នាក់ញៀនថ្នាំតាំងពីឆ្នាំ២០១៤។ “មុនថ្ងៃខ្ញុំធ្វើសកម្មភាពនោះ២ថ្ងៃ ខ្ញុំបានប្រើគ្រឿងញៀន ហើយថ្ងៃកើតហេតុខ្ញុំបានស្រវឹងគ្រឿនញៀននៅឡើយទេ” ជនដៃដល់បញ្ជាក់។

ងាកមកខាងដៃគូរបស់ជនសង្ស័យ នេត រស្មីកន្និកា អះអាងថាខ្លួនមិនបានដឹងពីហេតុការអ្វីទេ ព្រោះប្តីខ្លួនបានផ្ដល់មូលហេតុខុសៗគ្នាដល់តែ៤លើកជុំវិញបញ្ហានេះ។

សូមស្ដាប់បន្ថែម ជុំវិញការសារភាពដោយផ្ទាល់របស់ជនល្មើស!

អត្ថបទ៖ សុខណា

មតិយោបល់