
- 2017-05-19 03:39:31
- ព័ត៌មាន
ហង្សមាស សម្រេចប្តូរ Logo ថ្មី ជាមួយការបង្ហាញកម្មវិធីសម្បូរបែប ឆាប់ៗ នេះ
- 2017-05-19 03:39:31
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ហង្សមាស សម្រេចប្តូរ Logo ថ្មី ជាមួយការបង្ហាញកម្មវិធីសម្បូរបែប ឆាប់ៗ នេះ
ចន្លោះមិនឃើញ
ក្រោយទទួលបានជោគជ័យអស់ជាច្រើនឆ្នាំ ផលិតកម្មរស្មីហង្សមាស ក៏បានបង្កើតស្ថានីយទូរទស្សន៍ថ្មីរបស់ខ្លួនឈ្មោះថា ទូរទស្សន៍ហង្សមាស HDTV និង ទូរទស្សន៍រស្មីហង្សមាស HDTV រហូតក្លាយជាស្ថានីយទូរទស្សន៍មួយដែលបានការគាំទ្រច្រើនពីទស្សនិកជន។
ទន្ទឹមនឹងនេះ ទូរទស្សន៍ទាំងពីរក៏បាននាំយកកម្មវិធីល្បីៗលំដាប់ថ្នាក់ពិភពលោកមកកាន់កម្ពុជាផងដែរ ដូចជា កម្មវិធី The Voice Cambodia, Cambodian Idol, Killer Karaoke និង The Voice Kids ដែលទើបនឹងចេញថ្មីៗ ព្រមទាំងកម្មវិធីធំៗមួយចំនួនទៀត មកធ្វើការផ្សាយជូនដល់ទស្សនិកជនកម្ពុជា ក្នុងពេលឆាប់ៗនេះ។
ថ្មីៗនេះដែរ ទូរទស្សន៍រស្មីហង្សមាស HDTV បានផ្លាស់ប្តូរ Logo (និមិត្តសញ្ញា) ថ្មីដែលស្រស់ស្អាត និងទាក់ទាញជាងមុនថែមទៀតផង។ ដោយមានពណ៌ស្រស់ស្អាតរំលេចចេញមកដូចឥន្ទធនូ ដែលឆ្លុះបញ្ចាំងពីការសាយភាយភាពល្បីល្បាញរបស់ខ្លួន ទាំងវិស័យភាពយន្តសម្បូរបែប និងកម្មវិធីសិល្បៈនានា ដូចទូរទស្សន៍ហង្សមាសដែរ ដោយទស្សនិកជនអាចមានជម្រើស ២ ក្នុងការទស្សនា គឺទូរទស្សន៍ហង្សមាស និងទូរទស្សន៍រស្មីហង្សមាស ហើយសុទ្ធតែមានកម្មវិធីពិសេសៗដូចគ្នា៕