• 2017-05-25 02:23:16
  • ភាពយន្ត

អ៊ិន​ សុភិន​ បញ្ជាក់​ពី​រឿង "មន្តស្នេហ៍​លេខា​" ​លើ​ទូរទស្សន៍​ និង​​នៅ​រោង​កុន មាន​ភាព​ខុស​គ្នា

  • 2017-05-25 02:23:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លោក អ៊ិន សុភិន អគ្គ​នាយក​ផលិតកម្ម​មហា​ហង្ស​ បាន​លើក​ឡើង​ថា​ ពាក់​ព័ន្ធ​ជាមួយ​ខ្សែ​ភាព​យន្ត​ភាគ​រឿង​ "មន្ត​ស្នេហ៍​លេខា​" ​មិន​សូវ​មាន​ឈុត​ឆាក​សិច​ស៊ី​ប៉ុន្មាន​​ឡើយ​នៅ​លើ​ទូរទស្សន៍​ តែ​សម្រាប់​ការ​ចាក់​បញ្ចាំង​នៅ​រោង​កុន​ នឹង​មាន​បញ្ចូល​ឈុត​បែប​​នោះ​ច្រើន​ជាង។

លោក អ៊ិន សុភិន បង្ហើប​បែប​នោះ ក្រោយ​ ម៉ៅ គឹមធីតា តួ​អង្គ​ឈ្មោះ កេន្នី ក្នុង​រឿង​ "មន្តស្នេហ៍​លេខា" បាន​ត្អូញ​ថា នាង​ជួប​ប្រទះ​ឈុត​សិចស៊ី​ច្រើន​បំផុត បើ​ធៀប​នឹង​ការ​សម្ដែងទាំង​ឡាយ​របស់​នាង​នា​ពេល​កន្លង​មក។

“​រឿង​"មន្ត​ស្នេហ៍​លេខា​"​ បញ្ចាំង​នៅ​លើ​ទូរទស្សន៍​ និង​ក្នុង​រោង​កុន​​ គឺ​ខុស​គ្នា​តែ​ម្ដង ប្រសិន​បើ​នៅ​ក្នុង​រោង​កុន​ និង​នៅ​លើ​ទូរទស្សន៍​ដូច​គ្នា​គ្មាន​អ្នក​ទៅ​មើល​ទេ​ ពេល​​ចាក់​បញ្ចាំង​។​ ដូច្នេះ​ហើយ​យើង​មាន​ឈុត​សិច​ស៊ី​សំខាន់​​ៗ​ជា​ច្រើន​ដើម្បី​បញ្ចេញ​នៅ​ក្នុង​រោង​បាទ​"។ ​នេះ​បើ​តាម​ឪពុក​តួ​ឯក​ស្រី​ក្នុង​រឿង​ "មន្ត​ស្នេហ៍​លេខា​" មាន​ប្រសាសន៍​។

អ៊ិន សុភិន បន្ថែម​ថា​ រឿង​ "មន្ត​ស្នេហ៍​លេខា​" ដែល​មាន​អ្នក​អាន​ជាង​១​លាន​នាក់​ កាល​នៅ​ជា​ប្រលោម​លោក បញ្ចាំង​បាន​១​ភាគ​ហើយ​កាល​ពី​យប់មិញ​នេះ នៅ​លើ​កញ្ចក់​​ទូរទស្សន៍ ​PNN ។ រឿង​នេះ​គ្រោង​នឹង​បញ្ចាំង​នៅ​រោង​កុន​​ពាក់​កណ្ដាល​ខែ​កក្កដា​ នា​ពេល​ខាង​មុខ​ក្រោយ​ពី​បញ្ចប់​ការ​បញ្ចាំង​នៅ​លើ​ទូរទស្សន៍​។

គួរ​បញ្ជាក់​ថា​ រឿង​ "មន្ត​ស្នេហ៍​លេខា​" ​ចាក់​បញ្ចាំង​រៀង​រាល់​ថ្ងៃ​ ច័ន្ទ និង​ ពុធ វេលា​ម៉ោង​ ៨​ យប់​នៅ​ទូរទស្សន៍​ PNN ៕​

ចុចអាន៖ ជុំវិញរឿង​មន្តស្នេហ៍​លេខា​

ចុចអាន៖ ជុំវិញភាព​យន្ត​ជាតិ​

ចុចអាន៖ភិន សុដាលីល ​លេច​​មុខ​ក្នុង​រឿង​ថ្មី​ជាមួយ​កូន​កាត់​រុស្ស៊ី​

​​​​

​ ​​​

អត្ថបទ៖ ឆុង ស៊ីណាន

មតិយោបល់