
- 2017-05-30 23:50:23
- ព័ត៌មាន
ថ្មីបំផុត! Bmo ចេញបកស្រាយលម្អិតពីទំនាក់ទំនងរវាងខ្លួន និង យូរី
- 2017-05-30 23:50:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ថ្មីបំផុត! Bmo ចេញបកស្រាយលម្អិតពីទំនាក់ទំនងរវាងខ្លួន និង យូរី
ចន្លោះមិនឃើញ
ក្រោយរឿងចម្រូងចម្រាសពេញបណ្ដាញសង្គម ពីរឿងស្នេហាត្រីកោណរបស់អ្នកសិល្បៈក្នុងទ្រនំសាន់ដេ ពេលនេះតារាចម្រៀង Bmo បានចេញមុខបកស្រាយហើយ។
មុននេះបន្តិច Bmo បានតបមកកាន់ Sabay ថាលោក និង យូរី ពិតជាមានទំនាក់ទំនងស្នេហាពិតមែន ហើយស្នេហានេះ មិនមែនជាស្នេហាត្រីកោណទេ ពោលគឺអ្នកទាំង២បានសាងស្នេហ៍ក្រោយ យូរី បានបែកបាក់ជាមួយ Red ជាយូរហើយ។
“ខ្ញុំទទួលស្គាល់ថាយើងមានទំនាក់ទំនង ប៉ុន្តែយើងទាក់ទងគ្នាពេល យូរី និងអតីតសង្សារគាត់បែកគ្នារួចហើយ។ មើលតែរូបគាត់ Post ទៅដឹងហើយគឺសុទ្ធតែរូបចាស់ទាំងអស់ហ្នឹង។ ខ្ញុំសង្ឃឹមថារឿងនេះនឹងបញ្ចប់ទៅវិញ ព្រោះវាជារឿងបុគ្គលគ្រួសារប៉ុណ្ណោះ"។ Bmo និយាយ។
លោកបានឲ្យដឹងទៀតថា រឿងរ៉ាវនេះក៏បានស្ងប់សាត់ទៅយូរដែរ តែក្រោយពេលដែល Red ដឹងថា លោក និងយូរីទាក់ទងគ្នា អ្នកដឹកនាំសម្ដែងរូបនេះ ក៏មានប្រតិកម្មតែម្ដង។
ជាចុងក្រោយម្ចាស់បទ "ចាក់ទឹកដូង" បានសំណូមពរឲ្យគ្រប់អ្នកលេងអ៊ិនធឺណិតទាំងអស់ឈប់ចែករំលែកព័ត៌មានរបស់ យូរី និងបណ្ដាញសារព័ត៌មានទាំងអស់ឈប់ឈប់សរសេររឿងនេះបន្តទៀតព្រោះព័ត៌មានទាំងអស់បានស្ងប់ជាបណ្ដើរៗហើយ៕
យូរី រងការចោទថាក្បត់ស្នេហ៍ចាស់ ទៅយកបុរសម្នាក់ក្នុងទ្រនំតែមួយ
ម្ចាស់បទ "ចាក់ទឹកដូង" ចេញហែករឿងរ៉ាវ បុរសជាអតីតគូស្នេហ៍ យូរី វិញ
ក្រោយ Bmo ចេញមកហែករឿង ឥឡូវ Red លុបព័ត៌មានទាំងអស់បញ្ចប់រឿង