• 2017-05-31 23:04:33
  • ភាពយន្ត

ភិន សុដាលីស ចាប់​ផ្ដើម​ចេញ​ចរិត​ពិស​ពុល

  • 2017-05-31 23:04:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភិន សុដាលីស ដែល​ធ្លាប់​តែ​សម្ដែង​ជា​តួ​ស្លូត Cute កំប្លុក​កំប្លែង​ ពេល​នេះ​ជា​បាន​បង្ហាញ​ខ្លួន​​ ជាស្រី​ចរិត​ពិស​ពុល​វិញ​ម្ដង​ក្នុង​រឿង "មន្តស្នេហ៍លេខា"។

ក្នុង​ភាគទី​៤ នៃភាពយន្ត​ដែល​បម្លែង​ចេញ​ពី​ប្រលោម​លោក​ដ៏​ល្បី​​នេះ ដាលីស ដែល​​គ្រង​តំណែង​ជា​តួ​ លក្ខិណា បាន​ចេញ​ចរិតពិសពុល​ ឈ្នានីស ដោយនាង​​ និង​ចេតនា ដែល​សម្ដែង​ដោយ ហង្ស សម្បើមសក្កិ បាន​រៀប​គម្រោងកម្ចាត់ សេនី និង កេន្នី ក្នុង​បំណងដណ្ដើម​តំណែង​នាយកក្រុមហ៊ុន។​

មិន​ត្រឹម​តែ​​ជា​តួ​ចិត្ត​អាក្រក់ទេ រឿង​តែ​មួយ​នេះ​ រូប​នាង​ត្រូវ​សម្ដែង​ចរិត​លក្ខណៈ​ជា​ច្រើន​បញ្ចូល​គ្នា ពី​អាក្រក់​ទៅ​ល្អ​​ ហើយ​ផ្លាស់​ប្ដូរ​គូ​ស្នេហ៍​ពី​មួយ​ទៅ​មួយ​ទៀត​ផង។

ចង់​ដឹង​ ដាលីស ប្ដូរ​ចរិតលក្ខណៈ​បែប​ណា​ខ្លះ? ហើយ​ហេតុ​អ្វី​នាង​ចោល​​ស្នេហ៍​ចាស់​ផ្លាស់​អ្នក​ថ្មី? កុំ​ភ្លេច​តាម​ដាន​ទស្សនា​រឿង "មន្ត​ស្នេហ៍​លេខា​" ដែល​ចាក់​បញ្ចាំង​រៀង​រាល់​ថ្ងៃ​ ច័ន្ទ អង្គារ ពុធ នៅ​លើ​កញ្ចក់​ទូរទស្សន៍ PNN ចាប់​ពី​ម៉ោង ៨ យប់​តទៅ។

អត្ថបទ៖ សុខណា

មតិយោបល់