
- 2017-06-06 00:22:23
- ភាពយន្ត
មិនធម្មតា! តួស្រី Wonder Woman ថតរឿងពេលកំពុងមានផ្ទៃពោះ៥ខែ
- 2017-06-06 00:22:23
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតា! តួស្រី Wonder Woman ថតរឿងពេលកំពុងមានផ្ទៃពោះ៥ខែ
ចន្លោះមិនឃើញ
តារាសម្ដែង Gal Gadot បានធ្វើឲ្យពិភពលោក មានការភ្ញាក់ផ្អើលដោយសារតែការសម្ដែងជាតួ “Wonder Woman” របស់នាង។ មិនត្រឹមតែប៉ុណ្ណោះនាង ក៏ត្រូវបានជាហៅថាជាស្ត្រីអស្ចារ្យក្នុងពេលថតរឿងទៀតផង។
ខណៈពេលដែលតារារូបនេះកំពុងតែថតរឿង តាមពិតនាងកំពុងតែមានផ្ទៃពោះ។ ហេតុដូច្នេះហើយទើបកាលពីខែវិច្ឆិកាឆ្នាំមុន នាងត្រូវត្រលប់មកថតឈុតឆាកខ្លះៗសម្រាប់រឿងនេះ ព្រោះគេត្រូវការបច្ចេកទេស CGI ដើម្បីបិទបាំងពោះរបស់នាង កុំឲ្យឃើញថានាងមានផ្ទៃពោះ។
បើយោងទៅតាម Entertainment Weekly តារាសម្ដែងសញ្ជាតិអ៊ីស្រាអែលរូបនេះ កំពុងតែមានផ្ទៃពោះ ៥ខែរួចមកហើយ។ ដូច្នេះហើយពេលនាងត្រលប់មកស្ទូឌីយោនៅទីក្រុងឡុងដុងដើម្បីថតឈុតនេះ ខាងផ្នែកសំលៀកបំពាក់ បានកាត់ចំណុចត្រង់ពោះលើឈុតរបស់នាង ហើយជំនួសដោយក្រណាត់បៃតងវិញ ព្រោះគេអាចកែប្រែវាបានដោយបច្ចេកទេសកុំព្យូទ័រ។
សម្រាប់ពេលនេះ នាងបានសម្រាលកូនរួចរាល់ហើយ ដោយកូនស្រីនោះមានឈ្មោះថា Maya ដែលមានអាយុ២ខែហើយ៕
ចុចអាន៖