
- 2017-06-08 19:25:48
- ព័ត៌មាន
ក្រៅពីគ្រឹឹះស្ថានអប់រំធំៗ២ លោកតា វ៉ិចទ័រ ក៏ធានាបណ្ដុះបណ្ដាលកូនទាំង៣របស់ អ៊ិត សេដ្ឋាដែរ!
- 2017-06-08 19:25:48
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ក្រៅពីគ្រឹឹះស្ថានអប់រំធំៗ២ លោកតា វ៉ិចទ័រ ក៏ធានាបណ្ដុះបណ្ដាលកូនទាំង៣របស់ អ៊ិត សេដ្ឋាដែរ!
ចន្លោះមិនឃើញ
ក្រោយឃើញពីភាពលំបាករបស់ក្រុមគ្រួសារ អតីតពិធីករ អ៊ិត សេដ្ឋា ធ្វើឲ្យគ្រឹះស្ថានអប់រំធំៗ២ គឺសាលាវេស្ទើន និង ប៊ែលធីអន្តរជាតិ បានធានាផ្ដល់អាហារូបករណ៍ដល់កូនទាំង៣របស់លោក អ៊ិត សេដ្ឋា ឲ្យរៀនដល់ថ្នាក់បញ្ចប់។ នេះបើតាមលោកយាយ យឹម សំអឿន។
ជាក់ស្ដែងកូនៗទាំង៣ របស់លោក អ៊ិត សេដ្ឋា បានទទួលការឧបត្ថម្ភផ្លូវការហើយ ពីឯកឧត្តម លី ឆេង អគ្គនាយក ប៊ែលធីគ្រុប នូវការសិក្សាដោយឥតបង់ថ្លៃ ១០០% ទាំងចំណេះទូទៅ និងភាសាអង់គ្លេស។ ថែមទាំង ផ្ដល់អាហារូបករណ៍ ១០០% សិក្សានៅសាកលវិទ្យាល័យ ប៊ែលធី អន្តរជាតិមួយចប់កម្មវិធីសិក្សាទៀត សម្រាប់កូនស្រីច្បង កាលពីម្សិលមិញនេះ។
អាន៖ កូនៗរបស់ អ៊ិត សេដ្ឋា ទទួលបានការឧបត្ថម្ភពីឯកឧត្ដម លី ឆេង ផ្លូវការ ហើយ!
លោកយាយ យឹម សំអឿន ក៏បានថ្លែងអំណរគុណដល់ សាលាវេស្ទើន ដែលមានបំណងបណ្ដុះបណ្ដាលចៅៗរបស់លោកយាយឲ្យរៀនដល់បញ្ចប់ផងដែរ ក្នុងកម្មវិធីផ្សាយផ្ទាល់របស់ CNC ម្សិលមិញនេះ ។ ប៉ុន្តែ មិនទាន់មានព័ត៌មានពីការសម្រេចចិត្តរបស់ កូនៗទាំង៣របស់ អ៊ិត សេដ្ឋា នៅឡើយទេ។
ក្រៅពីនោះ លោក តាវ៉ិចទ័រ ក៏ត្រៀមជួយកុមារកំព្រាទាំង៣នាក់ផងដែរ។ អ្នកផលិត និងគ្រប់គ្រងកម្មវិធីរូបនេះ បានប្រាប់ Sabay ថា សម្រាប់រូបលោកផ្ទាល់ លោកនឹងបណ្ដុះបណ្ដាលកូនណាម្នាក់ក្នុងចំណោមអ្នកទាំង៣ បើសិនជាពួកគេមានចំណាប់អារម្មណ៍ខាងផ្នែកដឹកនាំកម្មវិធី។ ប៉ុន្តែបើគ្មានទេ លោកនឹងយកពួកគេ ឲ្យធ្វើការក្រៅម៉ោងជាមួយលោក ដើម្បីទទួលបានកម្រៃខ្លះ ទៅចិញ្ចឹមគ្រួសារជាបន្តបន្ទាប់៕ អានព័ត៌មានពេញនិយមប្រចាំថ្ងៃ