
- 2017-06-19 21:15:20
- ភាពយន្ត
បើមិនជឿកុំប្រមាថ តួស្រីម្នាក់នេះត្រូវវិញ្ញាណចូលសណ្ឋិតស្ដែងៗពេលក្រុងពាលីរឿង (វីដេអូ)
- 2017-06-19 21:15:20
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បើមិនជឿកុំប្រមាថ តួស្រីម្នាក់នេះត្រូវវិញ្ញាណចូលសណ្ឋិតស្ដែងៗពេលក្រុងពាលីរឿង (វីដេអូ)
ចន្លោះមិនឃើញ
នៅកម្មវិធីក្រុងពាលីរឿងភាគថ្មីរបស់ផលិតកម្ម គិលិ សក្កិគារ៉ា នៅសង្កាត់ភ្នំពេញថ្មីម្សិលមិញនេះ តួសម្ដែងស្រី លី ឌីណា ហៅ ភីយ៉ា ត្រូវបានវិញ្ញាណចូលសណ្ឋិតភ្លាមៗតែម្ដង។
ក្រោយពី កាច់ក្បាច់ពត់ពេនតាមចង្វាក់ភ្លេងពិណពាទ្យហើយ ពីយ៉ា ប្រាប់ Sabay ថា៖ "ពេលដែលខ្ញុំកំពុងមើលគេរាំ សម្រាប់តែដៃ និងចង្កេះវាទៅដោយខ្លួនឯងតែម្ដងបង ហើយខ្ញុំព្យាយាមទប់ដែរតែ ទប់មិនបាន"។
តួសម្ដែងវ័យក្មេងដដែលនិយាយថា វាមិនមែនជារឿងថ្មីទេសម្រាប់នាង ព្រោះកាលពីពេលដែលនាងទៅកម្សាន្តនៅប្រាសាទព្រះខ័ន នាពេលកន្លងមកក៏មានរឿងបែបនេះកើតឡើងដែរ។ "មិញនេះខ្ញុំនៅដឹងខ្លួន តែកាលមុនគឺខ្ញុំអត់ដឹងសោះហ្មង" នាងបន្ថែម។
ទោះបីជាមានវិញ្ញាណចូលសណ្ឋិតបែបនេះក្ដីស្រីស្អាតរូបនេះលើកឡើងថា នាងមិនមានក្ដីបារម្ភអ្វីទេព្រោះខ្លួនគិតថានេះជាវិញ្ញាណល្អ។ "ដូចដែលលោកអាចារ្យបានអន្ទងហៅសុទ្ធគ្រូធំៗ ហើយខ្ញុំថាអ្នកដែលមកអម្បាញ់មិញនេះគឺជាទសពិធ " ពីយ៉ា ថ្លែង៕
អាន៖ ជុំវិញភាពយន្តជាតិ
សូមស្ដាប់ការរៀបរាប់បន្ថែម៖