
- 2017-06-25 21:49:30
- ស្ទីលតារា
ធី វ៉ាន់នីវ៉ា៖ មួយឈុតនេះអស់ស្រាក្រហមមួយដបទើបថតត្រូវ! (វីដេអូ)
- 2017-06-25 21:49:30
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ធី វ៉ាន់នីវ៉ា៖ មួយឈុតនេះអស់ស្រាក្រហមមួយដបទើបថតត្រូវ! (វីដេអូ)
ចន្លោះមិនឃើញ
ឈុតមួយក្នុងរឿង "មន្តស្នេហ៍លេខា" ដែលតម្រូវឲ្យ ធី វ៉ាន់នីវ៉ា សម្ដែងជាតួអង្គក្នុងបែបបទមួយដែលនាងមិនចូលចិត្ត ហើយឲ្យនាងពិបាកខ្លាំងរហូតដល់ត្រូវទទួលទានស្រាមួយដប ទើបសម្ដែងត្រូវ។
ដោយមានចំណូលចិត្ត និងទេពកោសល្យសម្ដែងជាតួឆ្នាសឆ្នើម វ៉ាន់នីវ៉ា ប្រាប់ Sabay ថានាងមិនចូលចិត្តដើរតួយំយែក ហើយក៏កម្រនឹងដើរតួបែបនេះដែរ។
នាងបានរំលឹកឈុតមួយក្នុងរឿង "មន្តស្នេហ៍លេខា" ដែលអ្នកដឹកនាំតម្រូវឲ្យនាងសម្រក់ទឹកភ្នែក ព្រោះខូចចិត្តដោយសារ សេនី និង កេន្នី បាននៅជាមួយគ្នា ហើយ សេនី ដែលខ្លួនមានចិត្តស្រឡាញ់នោះក៏ចាប់បានថា កន្លងមករូបនាងតែងតែកុហកបោកប្រាស់គេ ទើបធ្វើឲ្យនាងទៅក្លឹបផឹកស្រាតែម្ដង។
ក្នុងនោះនាងបានបញ្ជាក់ថា ដំបូងនាងមិនបានផឹកស្រាទេ តែដល់ពេលយំមិនចេញទើបនាងសម្រេចចិត្តសុំអ្នកដឹកនាំផឹកមែនទែនតែម្ដង ហើយផឹកអស់ដល់ទៅមួយដបឯណោះ។
"ផឹកអស់មួយដបហើយយំចេញរៀងស្ទើរទៀត ទើបអ្នកដឹកនាំឲ្យគេមកវាយដៃខ្ញុំ ដល់គេវាយហើយ ទើបយំចេញមែនតែម្ដង"។ តួសម្ដែងមិនចូលចិត្តយំ បន្ថែម៕