
- 2017-06-26 21:23:51
- ស្ទីលតារា
តារាចម្រៀងស្រី៣រូបប្រាប់វិធីស្រាស្រ្ត ប្ដូររូបរាងពីធាត់ខ្លាំងទៅស្គមស្អាត(វីដេអូ)
- 2017-06-26 21:23:51
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
តារាចម្រៀងស្រី៣រូបប្រាប់វិធីស្រាស្រ្ត ប្ដូររូបរាងពីធាត់ខ្លាំងទៅស្គមស្អាត(វីដេអូ)
ចន្លោះមិនឃើញ
ជាសិល្បការនីផ្នែកចម្រៀង មិនមែនគ្រាន់តែសម្លេងពីរោះ និងចេះតែងនិពន្ធគឺគ្រប់គ្រាន់នោះទេ ក្នុងនោះសម្រសក៏ជាផ្នែកសំខាន់មួយ ដើម្បីផ្ដល់ភាពជឿជាក់ និងបង្កើនប្រជាប្រិយភាពផងដែរ។ ថ្ងៃនេះ Sabay នឹងលើកយកតារាចម្រៀងស្រី៣រូប ដែលសម្រេចបំណងសម្រករាងពីធាត់ទៅស្គមយ៉ាងស្រស់សោភា។
ចិត្ត កញ្ជនា៖ តារាស្រីរូបនេះ ប្រាប់ Sabay ថានាងសម្រេចក្តីប្រាថ្នារបស់ខ្លួនស្រក់ទម្ងន់ និងរូបរាងអស់មួយកម្រិតហើយ នាងរំលឹកថានៅអំឡុងឆ្នាំ២០១៤ នាងបានទម្ងន់ជាង៧០គីឡូ តែនៅមួយរយៈចុងក្រោយនេះ នាងស្រកសល់តែ ៦៥គីឡូប៉ុណ្ណោះ។ ក្នុងនោះនាងបញ្ជាក់ថារូបនាង មានក្តីប្រាថ្នាចង់ស្រកជាង១០គីឡូទៀត ពោលគឺចង់បានទម្ងន់៥៥ ឬ៥៦គីឡូ ដើម្បីមើលទៅសមសួន និងសុខភាពល្អ។
រ៉ា បូទី៖ ដោយសារមានការសើចចំអកពីមនុស្សជុំវិញខ្លួន និងពិបាកក្នុងការជ្រើសរើសសំលៀកបំពាក់ តារាពន្លកថ្មីប្រចាំផលិតកម្ម សាន់ដេ រូបនេះបានធ្វើឲ្យក្ដីសុបិនរបស់ខ្លួនបានសម្រេចដោយ រូបនាងបានស្រកពី ៨០ មកត្រឹម៥៥គីឡូក្នុងរយៈពេល២ឆ្នាំ។
អាន៖ បទពិសោធន៍ស្រកអស់២៥គីឡូរបស់ រ៉ា បូទី
Alexta Kava៖ ប្រិយមិត្តប្រាកដជាស្គាល់ហើយម្ចាស់បទ "Happy Holiday" ដែលជាស្រីស្អាតមួយរូបក្នុងចំណោមអ្នកចម្រៀងបទតែងនិពន្ធថ្មី។ នាងបានប្រាប់ពីវិធីសាស្ត្រដែលធ្វើឲ្យនាងស្រក់ទម្ងន់ពី៥៥ មកត្រឹម៤៥គីឡូ តាមទំព័រហ្វេសប៊ុករបស់នាងថា មាន៣ចំណុចសំខាន់ៗគឺ៖
១ តាំងចិត្ត និងដាក់ខ្លួនឯងថាត្រូវធ្វើឲ្យបាន
២ កំណត់របបអាហារឲ្យបានត្រឹមត្រូវ ជៀសវៀងគ្រឿងខ្លាញ់ ផ្អែម នឹងជាតិស្រវឹង
៣ ហាត់ប្រាណឲ្យបានយ៉ាងតិច ៤ថ្ងៃក្នុងមួយសប្ដាហ៍
**អាន៖ Alexta Kava អាចនឹងឈប់ច្រៀង ចាប់យកជំនាញផ្ទាល់ខ្លួនវិញ