
- 2017-07-08 22:20:08
- ព័ត៌មាន
ដឹងមូលហេតុដែល នីឡា ភ្លេចខ្លួនជាន់ទង់ជាតិខ្មែរ
- 2017-07-08 22:20:08
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ដឹងមូលហេតុដែល នីឡា ភ្លេចខ្លួនជាន់ទង់ជាតិខ្មែរ
ចន្លោះមិនឃើញ
ការរិះគន់ជាច្រើន បានវាយប្រហារ ទៅលើតារាកំប្លែង កញ្ញា នីឡា ជាកូនស្រី តា វិចទ័រ ថាបានប្រមាថ ជាន់ទង់ជាតិតំណាងប្រទេស ដែលជាដួងព្រលឹងខ្មែរ។ ក្រោយរងការរិះគន់ លោកតាវិចទ័រ បាននាំក្រុមកំប្លែង កូនស្រី និងរូបលោក សុំទោសដល់មហាជន នៅកំហុសអចេតនា ។
ក្នុងនោះលោកបានរៀបរាប់មូលហេតុថា៖
ជុំវិញបញ្ហានេះ តាវិចទ័រ បានបកស្រាយថា នៅខណៈពេលនោះ គឺជាការសម្ដែងប្រដាល់ ដែលប្តីរបស់ នីឡា សម្ដែងដោយនាយ តាក់ស៊ី បានទទួលជ័យជម្នះ ហើយដោយសារអារម្មណ៍សម្ដែងភិតភ័យ និងត្រេកអរផង នីឡា ក៏ថយក្រោយជាន់ចំទង់ជាតិខ្មែរដោយអចេតនាតែម្ដង។ ក្នុងនោះអ្នកផលិតកម្មវិធីកំប្លែងខាងលើនេះ លើកឡើងថាលោកមានចិត្តសោកស្ដាយយ៉ាងខ្លាំង ហើយលើកក្រោយនឹងរៀបចំឲ្យបានល្អបំផុតមិនឲ្យមានរឿងបែបនេះទៀតទេ។
សាម៉ីខ្លួនបន្ថែមថា នាងក៏មិនដឹងខ្លួនដែរនៅពេលភ្លាមៗនោះ ដូច្នេះសុំឲ្យបងប្អូនយល់អធ្យាស្រ័យដល់រូបនាងផង៕
សូមស្តាប់ការបកស្រាយ របស់ ក្រុមកំប្លែង ស៊ីធីអ៊ីន ដូចតទៅ៖