_medium.png)
- 2017-07-10 21:11:49
- ភាពយន្ត
ទីបំផុត Daniel Craig នឹងសម្ដែងរឿង James Bond វគ្គថ្មីផ្លូវការ ហើយចាប់ដៃគូជាមួយ Adele
- 2017-07-10 21:11:49
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ទីបំផុត Daniel Craig នឹងសម្ដែងរឿង James Bond វគ្គថ្មីផ្លូវការ ហើយចាប់ដៃគូជាមួយ Adele
ចន្លោះមិនឃើញ
កាលពីឆ្នាំ២០១៥ តារារូបនេះបាននិយាយថា សុខចិត្តអារកដៃខ្លួនឯងវិញ ជាជាងថតរឿង James Bond ម្តងទៀត។ ប៉ុន្តែនៅពេលនេះ តារាសម្ដែង Daniel Craig ត្រូវបានគេរាយការណ៍ថា ចូលមកសម្ដែងរឿងទី៥សម្រាប់ខ្សែរឿង James Bond នេះជាផ្លូវការហើយ បន្ទាប់ពីមានព័ត៌មានជាច្រើនទាក់ទងនឹងការជំនួសតួរបស់លោក។
បើតាមសារព័ត៌មាន Mirror ផលិតកររឿងអ្នកស្រី Barbara Broccoli បានឲ្យដឹងថា បានទាក់ទងតារាវ័យ ៤៩ឆ្នាំរូបនេះរួចហើយដើម្បីថតរឿង 007 វគ្គថ្មី ជាមួយនឹងកំពូលតារាចម្រៀង Adele សម្រាប់បទចម្រៀងក្នុងរឿងដ៏ល្អមួយ។
សារព័ត៌មាននេះក៏បានបញ្ជាក់ទៀតថា អ្នកស្រី Barbara បានចំណាយពេលជាច្រើនក្នុងការនិយាយបញ្ចុះបញ្ចូល Daniel Craig ដើម្បីមកចូលរួមសម្ដែងជាតួអង្គនេះម្ដងទៀត ទោះបីជាលោកធ្លាប់និយាយថានឹងមិនត្រលប់មកសម្ដែងជាតួអង្គនេះទៀតក្ដី។
មិនត្រឹមតែប៉ុណ្ណោះ ផលិតកររូបនេះក៏បានចាត់ចែងទាក់ទងតារាចម្រៀង Adele ឲ្យមកច្រៀងចម្រៀងមួយបទទៀតសម្រាប់រឿងថ្មីនេះដែរ បន្ទាប់ពីបទចម្រៀងកាលពីរឿងមុនដែល Adele បានច្រៀងគឺបទ "Skyfall” បានក្លាយជាបទចម្រៀងទី១របស់ខ្សែរឿង James Bond ដែលទទួលបានពានរង្វាន់ Grammys, BRITs, និង Oscars។
គូសបញ្ជាក់ថាលោក Daniel Craig វិះនឹងមិនបានសម្ដែងជាតួអង្គនេះទៅហើយ ដោយអ្នកដឹកនាំរឿងបំរុងនឹងជ្រើសយក Tom Hiddleston ជាអ្នកដើរតួជំនួសប៉ុន្តែត្រូវរំសាយទៅវិញដោយសារបញ្ហាមួយចំនួន។
លោក Daniel Craig នឹងទទួលបានប្រាក់ ១២០ លានផោន (ជិត ១៥០ លានដុល្លារអាមេរិក) សម្រាប់ការសម្តែងជាតួ James Bond ជាលើកទី៥៕
ចុចអានអត្ថបទ៖