
- 2017-07-24 20:25:10
- ព័ត៌មាន
មិនធម្មតាទេ! គំនូរស្នាដៃកូនខ្មែរ ៤២ផ្ទាំង នឹងដាក់តាំងលក់ក្នុងវិចិត្រសាលលំដាប់ពិភពលោក
- 2017-07-24 20:25:10
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មិនធម្មតាទេ! គំនូរស្នាដៃកូនខ្មែរ ៤២ផ្ទាំង នឹងដាក់តាំងលក់ក្នុងវិចិត្រសាលលំដាប់ពិភពលោក
ចន្លោះមិនឃើញ
វិចិត្រករដែលគេទទួលស្គាល់ថា មានទេពកោសល្យដ៏អស្ចារ្យ ខាងគំនូរសហសម័យ លោក លាង ស៊ីកន នឹងនាំយកគំនូរដ៏ល្អឯកចំនួន ៤២ផ្ទាំង ទៅតាំងពិព័រណ៍នៅទីក្រុងហុងកុង នៅថ្ងៃខាងមុខ ដើម្បីបង្ហាញពីបង្ហាញស្នាដៃដ៏អស្ចារ្យមួយរបស់កូនខ្មែរ ទៅលើឆាកអន្តរជាតិ។
ផ្ទាំងគំនូរពោរពេញទៅដោយភាពច្នៃប្រឌិតដែលវិចិត្រកររូបនេះនាំយកទៅតាំងពិព័រណ៍នោះមានទាំងផ្ទាំងតូច និងធំ ដោយមានឈ្មោះ និងអត្ថន័យជ្រាលជ្រៅ។ ការតាំងពិព័រណ៍នេះនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០១៧ខាងមុខនេះ។
ម្ចាស់ស្នាដៃដែលមានឈ្មោះបោះសំឡេងទាំងលើឆាកជាតិ និងអន្តរជាតិរូបនេះបានបញ្ជាក់ថា វាមិនមែនជារឿងងាយស្រួលទេ ដែលវិចិត្រសាលដ៏ល្បាញ នៅហុងកុងជ្រើសរើសគំនូររបស់លោកយកទៅតាំងពិព័រណ៍ ព្រមទាំងចុះកុងត្រាជាមួយលោកផងនោះ។
«ខ្ញុំរៀបចំគំនូរទៅហ្នឹងមាន៤២ផ្ទាំង យកទៅតាំងនៅស្រុកហុងកុង នៅទីហ្នឹងគឺជា gallery (វិចិត្រសាល) ដែលមានឈ្មោះល្បីល្បាញ ខ្ញុំតាំងតែម្នាក់ឯងទេ ។ នៅទីនោះមានអ្នកជំនាញខាងប្រវត្តិសាស្ត្រ សិល្បៈ និងសហសម័យហ្នឹង គាត់វិភាគ វាយតម្លៃ ទៅលើគំនូរនិមួយៗ និងគំនិតផ្ដួចផ្ដើមរបស់ខ្ញុំ ។
វិចិត្រករដែលមានស្នាដៃរូបនេះបានឲ្យដឹងបន្តទៀតថា វិចិត្រសាលល្បីៗនៅលើពិភពលោកមិនងាយទទួលយកស្នាដៃសិល្បៈណាមួយឡើយ គឺទាល់តែគេបានសិក្សាពីស្នាដៃវិចិត្រករនោះយ៉ាងល្អិតល្អន់រួចជាស្រេច មួយទៀតសោតជាវិចិត្រករដែលមានឈ្មោះបោះសំឡេងទាំងលើឆាកជាតិ និងអន្តរជាតិទើបគេចុះកុងត្រាជាមួយ។
សូមបញ្ជាក់ថា លោក លាង ស៊ីកន ធ្លាប់បានចុះកុងត្រាជាមួយវិចិត្រសាល នេះពីមុនរួចមកហើយនៅទីក្រុងឡុងប្រទេសអង់គ្លេស តែទើបតែថ្មីៗនេះលោកសម្រេចចិត្តចុះកុងត្រាបន្ថែមជាមួយ វិចិត្រសាលដដែល នៅទីក្រុងហុងកុង។ ក្រៅពីការដាក់តាំងពិព័រណ៍គំនូរ ក្នុងវិចិត្រសាលដែលជាប់កុងត្រាជាមួយ លោកក៏ធ្លាប់នាំយកស្នាដៃដ៏ល្អឯកទៅតាំងពិព័រណ៍ទាំងក្នុងប្រទេស និងនៅលើឆាកអន្តរជាតិជាច្រើនផងដែរ៕