_medium.jpg)
- 2017-08-06 19:22:55
- ស្ទីលតារា
រិះគន់ភ្លាម បងថ្លៃនាយព្រែក ចេញបកស្រាយរឿងបញ្ចេញសាច់ក្បាលពោះភ្លែត!
- 2017-08-06 19:22:55
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
រិះគន់ភ្លាម បងថ្លៃនាយព្រែក ចេញបកស្រាយរឿងបញ្ចេញសាច់ក្បាលពោះភ្លែត!
ចន្លោះមិនឃើញ
បន្ទាប់ពីមានមតិមួយចំនួនបានលើកឡើងថា ជា សុជាតា ដែលត្រូវជាបងថ្លៃនាយព្រែក ស្លៀកពាក់បញ្ចេញសាច់សខ្ចីនៅត្រង់បរិវេណរន្ធផ្ចិតថាចម្លងពីតារាបរទេស បានធ្វើឲ្យនាងចេញមុខបកស្រាយភ្លាមតែម្ដង។
ជុំវិញការលើកឡើងខាងលើនេះ ជា សុជាតា បានប្រាប់ Sabay ថា ការស្លៀកពាក់បញ្ចេញរន្ធផ្ចិតនាពេលកន្លងមកនខ្លួនមិនបានចម្លងម៉ូដពីតារាខ្មែរ ឬបរទេសណាម្នាក់ឡើយ ស្លៀកពាក់ទៅតាមការនឹកឃើញ និងចូលចិត្តតែប៉ុណ្ណោះ។ "ខ្ញុំអត់បានចម្លងពីអ្នកណាផង ចំពោះការស្លៀកពាក់បញ្ចេញរន្ធផ្ចិត និយាយទៅខ្ញុំចូលចិត្តស្លៀកពាក់ទៅតាមអ្វីដែលខ្ញុំនឹកឃើញ"។
គួរបញ្ជាក់ថា ទោះបីជាពេលនេះ ជា សុជាតា មិនទាន់បានប្រលូកសិល្បៈពេញលេញក្ដីតែនាងបានលេចមុខថតស្ប៉តពាណិជ្ជកម្មឲ្យសម្អាងការ ជាមួយកំលោះសង្ហា ប៉ែន ភ័ក្រសុធារិទ្ធ ជាបន្តបន្ទាប់ផងដែរ៕
ទស្សនារូបថត៦ សន្លឹកបញ្ចេញសាច់ក្បាលពោះពីបងថ្លៃនាយព្រែក ក្រោមនេះទាំងអស់គ្នា៖
ចុចអាន៖រឿងរ៉ាវជុំវិញបងថ្លៃនាយ ព្រែក
ចុចអាន៖កម្រងរូបភាពដ៏មានសុភមង្គល របស់គ្រួសារម៉ារីម៉ា នៅកោះដ៏ល្បីមួយកន្លែង
ចុចអាន៖ឆុំ វត្តី តុបតែងជាអគ្គមហេសី និងជាកងរាជអាវុធហត្ថមួយណាសមជាង?